នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឯឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យកម្លាំងតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានរបស់លោក ធ្វើការល្បាត ក្នុងមូលដ្ឋានជាប្រចាំ។

ជាក់ស្ដែង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ៦នាក់ដែលជាប់ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងល្បាតតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុច៤ទីតាំងផ្សេងគ្នា រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២៣ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១) ឈ្មោះ រោន សុផាន ភេទប្រុស អាយុ២០ និងទី២)ឈ្មោះ សៀន ចិន ភេទប្រុស អាយុ២៥។

លើកទី២ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១) ឈ្មោះ ជា សុផារ៉ា ភេទប្រុស អាយុ២០ឆ្នាំ និង២)ឈ្មោះ តូច រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ។

សម្ភារដកហូត ៖ ក្រាមសថ្លាចំនួន១កញ្ចប់តូច និងម៉ូតូ១គ្រឿង។ លើកទី៣ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ដួង រតនៈ ភេទប្រុស អាយុ៣៧។ សម្ភារដកហូត៖ ក្រាមសថ្លាចំនួន១កញ្ចប់តូច និងម៉ូតូ១គ្រឿង។ លោកអធិការបានឲ្យដឹងថា ជនសង្ស័យទាំង៦ រួមនឹងវត្ថុតាង កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕