រថយន្ដក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូពីក្រោយ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បុកពីក្រោយ បណ្ដាល្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០១៨ នៅចំនុចផ្លូវ៥០ កែង៦០ ម៉ែត្រភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ សពជនរងគ្រោះមានឈ្មោះ ណុប វណ្ឌី អាយុ២១ មុខរបរជាងម៉ូតូ មានទីលំនៅភូមិ ឆ្មាពួន ឃុំជើងកែ ស្រុកកណ្ដាលស្ទឹង ខេត្ដលកណ្ដាល។ ចំណែកតៃកុងរថយន្ដរត់គេចខ្លួន សមត្ថកិច្ចឃាត់បានព្រូម្នាក់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស្លាកលេខភ្នំពេញ1DH-3911 ជិះតែម្នាក់ឯងក្នុងទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុកែងស្ដុបផ្លូវ៥០ម៉ែត្រ ក៏ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ3C-3607 បុកពីក្រោយពេញទំហឹង។

ពេលនោះជនរងគ្រោះត្រូវបានរថយន្តសារមុយដឹកទៅសង្គ្រោះ ជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែក សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner