បុរសម្នាក់លោតទឹកសម្លាប់ខ្លួន ត្រូវប្រជានេសាទជួយសង្គ្រោះទាន់ពេលវេលា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វី បានជាមកបញ្ចប់ជីវិតរបស់ខ្លួន ដោយការលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ តែត្រូវបានបងប្អូនប្រជានេសាទជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចស្ពានជ្រោយចង្វារ (គោលដៅការពារទី៣) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានជួយសង្គ្រោះ បានប្រាប់ភ្នាក់ងារឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានដើរមកលើស្ពានជ្រោយចង្វារ ហើយក៏បានលោតទឹកសម្លាប់ខ្លួនតែម្តង។

ភ្លាមៗនោះ ក៏ត្រូវបានបងប្អូនប្រជានេសាទឃើញទាន់ ក៏ចេញទូកទៅជួយទាន់ពេលវេលា។ ក្រោយពីជួយសង្គ្រោះបុរសនេះរួចមក ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងរងយន្តមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីដឹកយកទៅសង្គ្រោះបន្ទាន់។ ឯជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner