បុរសម្នាក់មិនស្រួលខ្លួន រួចទៅទិញខារ៉ាបាវមកផឹក ស្រាប់តែប្រកាច់ស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅលើគ្រែ ចោលប្រពន្ធ និងកូនស្រីតូច បន្ទាប់ផឹកខារ៉ាបាវអស់មួយកំប៉ុងប៉ណ្ណោះ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោង១២និង២០រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៤២ប៉េ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសរងគ្រោះមានឈ្មោះ កៃ ប៉ាន ភេទប្រុសអាយុ៥០ឆ្នាំ មុខរបលក់លៀសហាស ស្នាក់នៅទីតាងកើតហេតុ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះទើបតែមកពីស្រុកកំណើតស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ហើយបានអង្គុយលេងជាមួយអ្នកជិតខាង និងស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចបានទៅទិញខារ៉ាបាវមួយកំប៉ុងផឹក។

ក្រោយមក ស្រាប់តែជនរងគ្រោះប្រកាច់ស្លាប់នៅលើគ្រែមួយរំពេច។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានមកធ្វើកោលសល្យវិច្ច័យសព រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner