នៅតែបន្តចុះបេសកកម្មដើម្បីត្រួតពិនិត្យតាមដាន និងការអប់រំ គឺជាមូលដ្ឋានគ្រឹះ ដែលមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប កំពុងអនុវត្តដើម្បីសុវត្ថិភាពលើម្ហូបអាហារនោះ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅតែបន្តចុះបេសកកម្មដើម្បីត្រួតពិនិត្យតាមដាន និងការអប់រំ គឺជាមូលដ្ឋានគ្រឹះ ដែលមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប កំពុងអនុវត្តដើម្បីសុវត្ថិភាពលើម្ហូបអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អប្រសើរថែមទៀត។ ប្រជាពលពលរដ្ឋមានការយល់ដឹងច្រើនជាមួយនឹងការប្រុងប្រយត្ន័ខ្ពស់ ចំពោះការថែរក្សាសុខភាពតាមរយៈនៃការជ្រើសរើសទិញម្ហូបអាហារប្រចាំថ្ងៃ។ ចំពោះអាជីវករវិញ ក៏មានស្មារតីភ្ញាក់រលឹកខ្ពស់ផងដែរ បើប្រៀបធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំមុននេះ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនេះ ស្ថិតនៅផ្សារបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។      

លោក ព្រៅ ខេមរិន្ទ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានលើកឡើងថា៖ ការធ្វើប្រតិបត្តិការណ៏នេះ ដែលមន្ត្រីក្រុមការងារបានចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារស្រុកបន្ទាយស្រី ខេត្តសៀមរាប សាខាកាំកុបត្រូលពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ នៅក្នុងប្រភេទទំនិញម្ហូបអាហារមួយចំនួនដែលបានដាក់តាំងលក់នៅទីនោះ ត្រូវបានគេសង្ស័យថាមានដាក់នៅសារធាតុគីមីទាំងនោះ រួមមានដូចជា សណ្តែកបណ្តុះ  ស្ពៃជ្រក់ ប្រហុក ជ្រក់មមាញ់ ផ្សិត នំបញ្ចុក និង សុពលភាពប្រភេទគ្រឿងកំប៉ុងជាដើម ។

លោកប្រធានបានបន្តថា៖ ការចុះត្រួតពិនិត្យតាមដាន និង ការអប់រំផ្សព្វផ្សាយដល់អាជិវករ ឬក៏បងប្អូនប្រជាពលរដ្ឋ ដែលនិយមបរិភោគ ប្រើប្រាសជាប្រចាំថ្ងៃ គឺជាកក្តាចាំបាច់មិនអាចខ្វះបានឡើយ ដូច្នេះសូមបងប្អូនមុននឹងទិញគ្រឿងកំប៉ុង និងម្ហូបចំណី សម្រាប់ការប្រើប្រាសឬបរិភោគគួរតែពិនិត្យមើលឲ្យបានច្បាស់លាស់ ដើម្បីជៀវាងនៅរបស់របខូចគុណភាព នឹងផុតកំណត់ជាដើម ដែលជាមូលហេតុធ្វើឲ្យមានផលបះពាល់ដល់សុខភាពផងដែរ។      

លោកបញ្ចាក់ថា៖ ទោះបីជាលទ្ធផលចុះផ្សារនៅព្រឹកនេះមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ធ្វើតេស្ដបឋមរកមិនឃើញសារធាតុគីមី នៅក្នុងទំនិញគ្រឿងហូបចុក ឬទំនិញខូចគុណភាពក្ដី ក៏មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តសៀមរាប នៅតែបន្ដអំពាវនាវឲ្យមានការចូលរួមពីក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងសាធារណៈជនទាំងអស់រួមគ្នា ក្នុងការទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់សារធាតុគីមី នៅក្នុងគ្រឿងហូបចុក លក់ដូរនូវទំនិញហួសអាយុកាលប្រើប្រាស់ ក្លែងបន្លំ ឬទំនិញខូចគុណភាព ដែលជាអំពើខុសច្បាប់ ប្រឈមនិងអាចមានទោសទណ្ឌក្នុងករណីធ្ងន់ធ្ងរ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner