ជនសង្ស័យ៣នាក់ចូលគាស់ផ្ទះពលរដ្ឋលួចលុយបានហេីយ ចេញមកវិញត្រូវសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាលខណ្ខដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានធ្វេីសកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចយកលុយ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនៅព្រឹកថ្ងៃទី២០ ខែធ្នូ  ឆ្នាំ​២០១៨ នៅក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃសរ ខណ្ខដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ទី១មានឈ្មោះ​ ហ៊ា​ រតនា​ ភេទប្រុសអាយុ២០ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅម្តុំស្ពានដែក​ ទី២​ ឈ្មោះ​ អិន​ ចាន់ដារ៉ា​ ភេទ​ប្រុស​អាយុ២៤ឆ្នាំ​ស្នាក់នៅម្តុំផ្សារសុលឡាខណ្ខមានជ័យមុខរបររត់ម៉ូតូឌុប​ ទី៣​ ឈ្មោះ​ ម៉ូត​ វិចិត្រ​  ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅម្តុំវត្តស្ទឹងមានជ័យ។

សមត្ថកិច្ច​បានឲ្យដឹងទៀតថា មុនពេលដែលសមត្ថកិច្ចឃាត់ខ្លួនគឺជនសង្ស័យទាំ៣នាក់នៅវេលាម៉ោងប្រហែល២យប់បានចូលទៅក្នុងផ្ទះលក់បាយគុយទាយនិងលក់ឥវ៉ាន់ដោយបានគាស់ទ្វារចូលទៅបានធ្វេីសកម្មភាពលួចយក​ មានកាបូកលុយដែលមានក្នុងនោះ​ (លុយខ្មែរជាង១លានរៀលកាតទូរព្ទ័​ កូនជ្រូកសន្សំលុយ​ ២​ និងទូរសព្ទ័ចំនួន៣គ្រឿង)ក្រោយពីបានធ្វេីសកម្មភាពរួចហេីយជនសង្ស័យបានចេញមកវិញឡេីងជិះម៉ូតូក៏ត្រូវបានសមត្ថកិច្ចល្បាតនៅម្តុំនោះឃាត់ខ្លួបានតែម្តង។
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣នាក់កំពុងតែធ្វេីកាសាកសួរនៅប៉ុស្តិព្រៃសរ​ ហេីយក៏សាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោដេីម្បីចាត់កាតាមផ្លូវច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner