បិទវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនជនមានពិការភាពជំនាន់ទី៣១ នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល ៖ បងប្អូនកូនក្មួយដែលជាជនមានពិការភាពមិនត្រូវអស់សង្ឃឹមក្ន៧ងជីវិតនោះទេ ត្រូវខិតខំពង្រឹងសមត្ថភាព របស់ខ្លួនបន្ថែមទៀតអ្វីដែលកាយសម្បទារបស់នៅសល់ និងខំតខំរៀនសូត្រ ដើម្បីត្រៀមចូលបំរើការងារតាមស្ថាប័នរដ្ឋ និងរោងចក្រសហគ្រាស។

លោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងបែបនេះនៅក្នុងពិធីបិតវគ្គបណ្តុះបណ្តាលដល់ជនមានពិការភាពជំនាន់លើកទី៣១ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ក្រោមប្រធានបទ”លើកកម្ពស់សិទញធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព” នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវជនមានពិការភាពបន្ទាយព្រាបក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្ដមបណ្ឌិតអភិបាលខេត្តបានលើកឡើងថាបងប្អូនជនមានពិការភាពទាំងអស់ត្រូវហ៊ានពុះពាររាល់ឧបសគ្គ កុំចាត់ទុកខ្លួនឯងថាជាមនុស្សទន់ខ្សោយឲ្យសោះ ត្រូវខិតខំពង្រឹងស្មារតី គួបផ្សំនឹងចំណេះដឹងដែលខ្លួនមាន បង្កើតមុខរបរមួយក្នុងជីវិត ដើម្បីជាការរួមចំណែកក្នុងការ កសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឲ្យបានរីកចំរើន។ តាមរយៈនេះជនមានពិការភាពកាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្មដែលអាចរកប្រាក់ចំណូល ដើម្បីធានានូវនិរន្តរភាពជីវភាព ហើយរស់នៅដោយម្ចាស់ការ និងសេចក្ដីថ្លៃថ្នូរ តាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរផ្សេងៗទៀត។

ឯកឧត្ដមបន្ថែមថា វិស័យពិការភាពត្រូវបានចាត់ចូលជាវិស័យអាទិភាពមួយក្នុងចំណោម អាទិភាពផ្សេងៗទៀតនៅក្នុងយុទសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានចេញព្រះរាជក្រឹត្យ អនុក្រិត្យ ច្បាប់ និងប្រកាសជាបន្តបន្ទាប់ ដើម្បីគាំទ្រ និងជំរុញឲ្យមានការអនុវត្តច្បាប់ស្ដីពីកិច្ចការការពារ និងលើកកំពស់សិទ្ធិជនពិការ។

ក្នុងឱកាសនោះដែរឯកឧត្ដមបានផ្តាំផ្ញើរ ដល់បងប្អូនជនមានពិការភាព គ្រប់រូប ត្រូវបន្តពង្រឹងស្មារតីក្លាហាន សេចក្ដីសង្ឃឹម និងជំនឿជាក់លើខ្លួនឯង ខិតខំរៀនសូត្រចំណេះដឹងទូទៅ បន្តរៀនសូត្រជំនាញវិជ្ជាជីវៈ ប្រើប្រាស់នូវសម្បទាដែលនៅមាន ពុះពារជំនះរាល់ការលំបាក និងបង្កើតមុខរបរផ្ទាល់ខ្លួន និងត្រៀមចូលបំរើការងារតាមស្ថាប័នរដ្ឋ រោងចក្រ សហគ្រាសតាមអត្រាកំនត់នៃច្បាប់ដើម្បីបង្កើនចំណូលកសាងជីវភាពរស់នៅដោយមានឯករាជ្យម្ចាស់ការ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។

បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលបានឲ្យដឹងថា សិស្សដែលត្រូវបានជ្រើសរើសមកសិក្សាក្នុងមណ្ឌល មកពីគ្រប់បណ្តាខេត្តទូទាំងប្រទេសប្រទេស។ ចំពោះមុខជំនាញដែលមណ្ឌល យកមកបង្ហាត់បង្រៀនជូនសិក្ខាកាមជំនាន់ទី៣១ ឆ្នាំ២០១៨ មានចំនួន៧ជំនាញ ក្នុងនោះមាន ជំនាញកាត់ដេរ ជាងម៉ាស៊ីន ផ្នែកកសិកម្ម ជាងអេឡិចត្រូនិច ជាងជួសជុលទូរស័ព្ទដៃ ផ្នែកសំអាត និងផ្នែកខ្សោយសតិបញ្ញា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner