សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៩កញ្ចប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន ហើយមកដល់ចំណុចមុខផ្សារឯករាជ្យ៣ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទី១)ឈ្មោះ ហ៊ន ហត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ និងទី២)ឈ្មោះ ឈឿន គង់ជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ (អ្នកទាំងពីរស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិអូរឈើទាល ទីរួមខេត្តព្រះសីហនុ)។

សមត្ថកិច្ចបន្តឲ្យដឹងថា ពេលដែលជនសង្ស័យទាំង២ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១១០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BD 9833 (នៅចំណុចខាងលើ) មានការសង្ស័យសមត្ថកិច្ច ក៏បានឃាត់ខ្លួន ត្រួតពិនិត្យឆែកឆេរ ក៏រកឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៩កញ្ចប់(កញ្ចប់តូច៨ និងកញ្ចប់ធំ១) នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យឈ្មោះ ហ៊ន ហត់។

សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ចាត់ការតាមនីតិវិធីតែម្តង។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៩កញ្ចប់ និងម៉ូតូ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner