ក្រុមហ៊ុន D-Network Worldwide Cambodia រៀបចំពិធីជប់លៀងអបអរសាទរ អ្នកដែលទទួលបានប្រាក់ចំណូល១ម៉ឺនដុល្លារក្នុង១ខែមុនគេបង្អស់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុន D-Network Worldwide Cambodia ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលក់ផលិតផលតាមបណ្តាញផ្សព្វផ្សាយលើប្រភេទអាហារបំប៉ន ដើម្បីជួយថែទាំ និងទ្រទ្រងដល់សុខភាព បានរៀបចំពិធីជប់លៀងអបអរសាទរ អ្នកដែលទទួលបានប្រាក់ចំណូល១ម៉ឺនដុល្លារក្នុង១ខែមុនគេបង្អស់។

លោក ណាត់ ថាភុង ប៊ុនសារាំ ប្រធានក្រុមហ៊ុនឌីណិតវើកវើលវាយខេមបូឌា បានអបអរកញ្ញា នូវ សុវណ្ណនេត្រ និងលោក វិន សីលា ដែលបានបំបែកកំណត់ត្រាអាចរកប្រាក់ចំណូល១ម៉ឺនដុល្លារក្នុង១ខែមុនគេបង្អស់ នៅចំពោះមុខក្រុមការងារ និងសមាជិកសមាជិកាជាង១០០នាក់ ក្នុងពិធីជួបជុំកាលពីចុងសប្តាហ៍កន្លងទៅ នៅសណ្ឋាគារ សុខាភ្នំពេញ។

លោក ណាត់ ថាភុង ប៊ុនសារាំ ក៏បានលើកទឹកចិត្តដល់កូនក្រុមដទៃទៀតឲ្យខិតខំ ដើម្បីឈានដល់គោលដៅ និងចេះឲ្យកម្លាំងចិត្តខ្លួនឯង ត្រូវចេះសាមគ្គីជាក្រុមរួមគ្នាជាធ្លុងមួយ ជាពិសេសប្រើភាពប៉ិន ប្រសប់ និងអំណត់ព្យាយាមរបស់ខ្លួនជួយគ្នាទៅវិញទៅមក ព្រោះមនុស្សដែលជោគជ័យ គឺជាមនុស្សដែលចេះឲ្យកម្លាំងចិត្ត ចេះគ្រប់គ្រង ចេះអភិវឌ្ឍន៍ខ្លួនឯង ហើយការងារអ្វីក៏ដោយ យើងមិនធ្វើតែម្នាក់ឯង ដើម្បីសម្រេចជោគជ័យបាននោះទេ។

លោកប្រធានបន្តថា ជិវិតមនុស្សត្រូវមានការផ្លាស់ប្តូរ និងចេះបត់បែនគ្រប់ស្ថានការណ៍នៃរបទសង្គម ព្រោះបើយើងបង្កើតដដែល ធ្វើដដែល នោះជិវិតយើងនឹងនៅតែដដែល។ ប៉ុន្តែបើយើងមានថាមពល មានកម្លាំងចិត្ត នោះនឹងធ្វើឲ្យជិវីតយើង មានការផ្លាស់ប្តូរ តាមរយៈការបង្កើតថ្មី ធ្វើថ្មី ព្រោះនៅក្នុងលោកនេះ វាមិនមានអ្វីដែលថា មនុស្សធ្វើមិនបាននោះទេ។ សំខាន់ការតាំងចិត្ត ភាពច្បាស់លាស់ និងភាពប្រាកដប្រជា ប្រកបដោយភាពទំនួលខុសត្រូវច្បាស់លាស់ និងមហិច្ឆតា។

លោកបញ្ជាក់ទៀតថា ក្រៅពីការដាក់ចេញនូវថាមពលជិវិតនៅឆ្នាំ២០១៩ ក្រុមហ៊ុន និងត្រៀមនាំផលិតផល១០មុខបន្ថែមទៀត ចូលមកកម្ពុជា ដើម្បីសុំការចុះបញ្ជីការឱសថពីក្រសួងសុខាភិបាល ហើយនៅឆ្នាំ២០២០ ក្រុមហ៊ុន ឌីណែតវើក វើលវាយ និងនាំផលិតផលអាហារបំប៉នថ្មីជាច្រើនមក កាន់កម្ពុជា។

លោក ណាត់ ថាភុង ប៊ុនសារាំ បន្ថែមទៀតថា សមាជិកសមាជិកាទាំងអស់របស់ក្រុមហ៊ុន និងទទួលបានការបណ្តុះបណ្តាលជំនាញជាច្រើន ដើម្បីធ្វើឲ្យពួកគេអាចធ្វើអាជីវកម្ម ដោយជោគជ័យលើទីផ្សារលក់ផលិតផលតាមបណ្តាញនេះ ដែលខ្លះអាចរកចំណូលចាប់ពី១ពាន់ដុល្លារ រហូតដល់១ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ដូចកញ្ញា នូវ សុវណ្ណនេត្រ និងលោក វិន សីលា ដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner