ចិន និងឥណ្ឌារឹតបន្តឹងលើកិច្ចសហប្រតិបត្តិការយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្ម

ចិន៖ ការហាត់ហ្វឹកហ្វឺនផ្នែកយោធារួមគ្នាមួយរវាងកងទ័ពចិន និងឥណ្ឌាបានបើកដំណើរការហើយ នៅក្នុងទីក្រុង Chengdu ជាក្រុងធំរបស់ខេត្ត Sichuan ភាគនិរតីប្រទេសចិន ដែលមានរហ័សនាមថា “ Hand in Hand 2018 ” ដោយសមយុទ្ធនេះ មានគោលដៅលើកកម្ពស់សមត្ថភាពការពារជាតិរបស់យោធាប្រទេសទាំងពីរ ក្នុងការឆ្លើយតបទៅនឹងអំពើភេវរកម្ម ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន CGTN មេបញ្ជាការកងកម៉្មង់ដូចិន លោក Zhou Jun បានឱ្យដឹងថា ក្នុងអំឡុងពេលហ្វឹកហាត់រយៈពេល២សប្តាហ៍នេះ សិក្ខាកាមទាំងអស់ត្រូវបានកំណត់ឲ្យចូលរួមមុខវិជ្ជាផ្សេងៗជាច្រើន ក្នុងនោះរួមមានការឆ្លងកាត់ស្ពានខ្សែពួរ និងការរំដោះចំណាប់ខ្មាំង ក៏ដូចជាការបាញ់គ្រាប់ពិត បាននៅក្នុងចំណោមការការហ្វឹកហ្វឺនដទៃជាច្រើនទៀត។ ដោយឡែកសិក្ខាកាមម្នាក់មកពីកងទ័ពឥណ្ឌា គឺលោក Atual Yadav បាននិយាយថា បទពិសោធន៍ដែលទទួលបានពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះ បានផ្តល់នូវឱកាសឲ្យភាគីទាំងពីរលើកកម្ពស់ជំនាញបាញ់គ្រាប់ពិតរបស់ខ្លួន ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្ថិតក្រោមកិច្ចសហការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មរួមគ្នា។ បើតាមសិក្ខាកាមម្នាក់ទៀតមកពីកងទ័ពចិនបានអះអាងថា រូបលោកបានសម្រេចស្នាដៃជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពីការបណ្តុះបណ្តាលទ្វេភាគីខាងលើ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១១ ខែធ្នូមកម្ល៉េះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner