សមត្ថកិច្ចផ្នែកចរារណ៍ខណ្ឌដូនពេញឃាត់យានយន្តបាន០៦គ្រឿងល្មើសច្បាប់ចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យ

អត្ថបទដោយ៖
Kien Sereyvuth

    ភ្នំ​ពេ​ញ​​​​ ៖​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិ​​​ច្ចអ​នុ​វត្តន៍ច្បាប់​ និងអាជ្ញាធ​រខណ្ឌដូនពេញបាន​ឃា​​ត់​បាន​យានយន្តសរុបចំនួន០៦ គ្រឿង ស្ថិតនៅ​រង្វង់​មូលជុំវិ​ញ​វិមា​នឯក​​រាជ្យ​​ និងផ្លូវព្រះសុរាម្រឹត ​ក្នុ​ងសង្កា​​ត់ចតុ​មុខ ខ​ណ្ឌ​ដូនពេញ ហើយប​ញ្ជូន​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្នង​​​​​ការដ្ឋាន​នគរបា​លរាជធា​នីភ្នំ​ពេញ ដើម្បីអនុវត្តន៍នីតិវិធី នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ ។
     អាជ្ញា​ធរខ​​ណ្ឌដូន​ពេញ​ ​បា​ន​​ឲ្យ​ដឹ​ងទៀតថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ចា​ប់ពីម៉ោង​៧៖​០​០​នាទីព្រឹក រហូតដល់​ម៉ោ​ង១​​​​​​​​​​​​​​​​​​​​​​​​​​​​០៖០០នាទី​យប់ ក​ម្លាំងគណៈបញ្ជាការឯ​កភា​ពខ​ណ្ឌដូនពេញ​ ​សហ​កា​រ​​​ជា​មួ​​​យ​​​សមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌ ព្រមទាំងរួមសហការជាមួយកម្លាំងកា​រិ​យា​ល័​​​​​​​​​​​​​​​​​​​​​​​​​​​យ​ចរាច​រណ៍ជើង​​គោក នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ អនុ​វត្តយុទ្ធនាការ​ឃាត់យានយន្តដែលបើកបញ្ច្រាស​ទិសដៅ​ចរាចរ​ណ៍ នៅ​រង្វង់​មូលជុំវិ​ញ​វិមា​នឯក​​រាជ្យ​​ និងផ្លូវព្រះសុរាម្រឹត ស្ថិត​ក្នុ​ងសង្កា​​ត់ចតុ​មុខ ខ​ណ្ឌ​ដូនពេញ ​ឃាត់បានយានយន្តសរុបចំនួន០៦ គ្រឿងរួមមាន ៖ ម៉ូតូចំនួន ០១ គ្រឿង រ៉ឺម៉កកង់បី ០៤ គ្រឿង  រថយន្ត  ០១ គ្រឿង ។
     អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ​​ប​​​​​​​​​​​​​​​​​​ច្ចុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្ប​ន្នយានយន្តទាំងនោះត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner