ដល់ថ្ងៃបើកលុយ! ថៅកែ មេការ រត់បាត់ កម្មករជាង២០០ផ្ទុះកូដកម្ម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សំណង់ខុនដូមួយកន្លែងស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កម្មករជាង២០០នាក់ផ្ទុះកូដកម្ម ទាមទាររកប្រាក់ខែ ពេលដែលដល់ថ្ងៃបើកលុយទៅហើយ បែរជាថៅកែ មេការ រត់គេចខ្លួនបាត់ បង្កឲ្យផ្អើលឆោរឡោ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

តាមកម្មករបានឲ្យដឹងថា សំណង់អគារខុនដូ ខាងលើ មានថៅកែ មេការ ជាជនជាតិចិន ហើយជារៀងរាល់ថ្ងៃទី១០ រាល់ខែ កម្មករត្រូវបើកលុយ ស្រាប់តែចូលមកដល់ខែថ្មី ខែធ្នូ ឆ្នាំ២០១៨ ថ្ងៃទី១០ ទៅហើយ មិនឃើញថៅកែ មេការ បើកលុយឲ្យកម្មករ រហូតមកដល់ព្រឹកថ្ងៃទី១៤ នេះនៅតែមិនទាន់បើ មិនឃើញទាំងថៅកែ មិនឃើញទាំងមេការ នាំគ្នាគេចខ្លួនបាត់អស់ ទើបកម្មករ ផ្អើកឆោរឡោ ក្រោយពីរកថៅកែ មេការមិនឃើញ ប្រមូលផ្តុំគ្នាផ្ទុំកូដកម្មតែម្តង។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាមៗ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ ដើម្បីសាកសួរជុំវិញហេតុការណ៍ដែលកម្មករផ្ទុះកូដកម្មនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner