កូរ៉េខាងត្បូងដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះដែលមានវិវាទជាមួយជប៉ុន

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានដឹកនាំការធ្វើសមយុទ្ធយោធាមួយនៅក្បែរតំបន់កោះជម្លោះនៃទីប្រជុំកោះ ដុកដូ ឬហៅជាភាសាជប៉ុនថា តាគិស៊ីម៉ា ដោយមានការចូលរួមពីនាវា និងយន្ដហោះចម្បាំងជាច្រើនគ្រឿង។ ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនៅឯទីប្រជុំកោះ ដុកដូ នេះ តែងតែធ្វើឱ្យជប៉ុនមានការខឹងសម្បារជាខ្លាំងដោយសារតែទីក្រុងតូក្យូចាត់ទុកថា ទីប្រជុំកោះដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង់របស់កូរ៉េខាងត្បូងមួយនេះជាកម្មសិទ្ធិរបស់ខ្លួន។

បើតាមការអះអាងរបស់យោធាកូរ៉េខាងត្បូងនោះ ការធ្វើសមយុទ្ធយោធាជាទម្លាប់នៅឯទីប្រជុំកោះ ដុកដូ ត្រូវធ្វើឡើងរួមគ្នារវាងកងទ័ពជើងទឹក កងទ័ពអាកាស និងកងឆ្មាំសមុទ្រ សម្រាប់រយៈពេល២ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍តនេះទៅ ខណៈនាវាពិឃាតមួយគ្រឿងមានទម្ងន់៣,២០០តោន និងនាវា៧គ្រឿងផ្សេងទៀត ព្រមទាំងយន្ដហោះស៊ើបការណ៍ដែនសមុទ្រ P-3C និងយន្ដហោះប្រយុទ្ធ៤គ្រឿង ដោយក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-15K ក៏បានចូលរួមមានវត្តមានក្នុងសមយុទ្ធយោធានេះដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner