ជិះបញ្ច្រាស់រង្វង់មូលវិមានឯករាជ្យនៅតែមាន ឃាត់យានយន្តបានចំនួន៨គ្រឿង

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដឹងច្បាប់ចរាចរណ៍ហើយនៅតែប្រព្រិត្ត ដោយមិនគិតថា ការធ្វើដំណើរមិនគោរពច្បាប់ចរាចរណ៍វាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃទេ  តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចជំនាញនៅតែអនុវត្តន៍ និងរឹតបន្តឹងរហូត។ ជាក់ស្ដែងកម្លាំងជំនាញប្រចាំការស្ទាក់ចាប់ទាំង យប់ទាំងថ្ងៃ នៅរង្វង់មូលវិមានឯករាជ្យនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឃាត់បានយានយន្តសរុបចំនួន០៨គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ។

យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់យានយន្តដែលបើកបញ្ច្រាស់ទិសដៅចរាចរណ៍នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់បានយានយន្តសរុបចំនួន០៨ គ្រឿងរួមមាន ម៉ូតូចំនួន៨គ្រឿង។ បច្ចុប្បន្ន យានយន្តទាំងនោះត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner