ប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្លែងថា នឹងធ្វើអន្តរាគមន៍រឿងកូនស្រីប្រធានក្រុមហ៊ុន Huawei បើអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើអន្តរាគមន៍នៅក្នុងករណីរឿងក្ដីរបស់ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនទូរគមនាគមន៍ Huawei អ្នកស្រី Meng Wanzhou ប្រសិនបើការធ្វើដូច្នេះអាចឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយនឹងចិន។

សូមរំលឹកថា បើតាមមន្ត្រីអាម៉េរិកបានឱ្យដឹងថា អ្នកស្រី Meng Wanzhou បានកុហកធនាគារ អំពីការគ្រប់គ្រងរបស់ក្រុមហ៊ុន Huawei លើក្រុមហ៊ុន Skycom នៅទីក្រុងហុងកុង។ Skycom គឺជាក្រុមហ៊ុនមួយដែលត្រូវគេចោទប្រកាន់ថា បានលក់ទំនិញរបស់អាម៉េរិកទៅឲ្យប្រទេសអ៊ីរ៉ង់ ដែលជាការរំលោភលើការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនលើរដ្ឋាភិបាលក្រុងតេហេរ៉ង់។

ជុំវិញបញ្ហានេះ ប៉ូលិសកាណាដាបានចាប់ខ្លួនអ្នកស្រី Meng Wanzhou តាមសំណើរបស់សហរដ្ឋអាម៉េរិក នៅឯអាកាសយានដ្ឋាន Vancouver កាលពីជិត២សប្ដាហ៍មុន ក្រោមបទចោទប្រកាន់ថា បានរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ង់។ យ៉ាងណាមិញ ចៅក្រមកាណាដាបានសម្រេចដោះលែងអ្នកស្រីឲ្យនៅក្រៅឃុំ កាលពីយប់ថ្ងៃអង្គារ៍សប្តាហ៍នេះ ស្របពេលអ្នកស្រីកំពុងរង់ចាំសវនាការស្ដីពីការធ្វើបត្យាប័នបញ្ជូនអ្នកស្រីទៅកាន់សហរដ្ឋអាម៉េរិក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner