រថយន្ត២គ្រឿងបត់ស្តាំជែងគ្នាបណ្តាលឲ្យប៉ះបង្គោលបង្ហាញផ្លូវបាក់អស់១ដើម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បើកបរគ្មានការអធ្យាស្រ័យ និងជែងគ្នានៅត្រង់ចំណុចផ្លូវបត់កែងបណ្តាលឲ្យបាក់បង្គោលបង្ហាញផ្លូវ១ដើម សមត្ថកិច្ចចុះដល់កន្លែងកើតហេតុភ្លាមៗ វាស់វែងអូសរថយន្តទាំង២គ្រឿងយកទៅរក្សាទុក។ ហេតុការណ៍នេះបានកើតឡើងនៅវេលម៉ោង១៣និង៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំង២គ្រឿង មួយគ្រឿងម៉ាក CAMMRY ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ2B-5154 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រីឯរថយន្ត១គ្រឿងផ្សេងទៀតម៉ាក FOTUNER ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2W-2863 បើកបរដោយបុរសវ័យចំណាស់ដូចគ្នា។

មុនពេលកើតហេតុ រថយន្ត CAMRRY បានចតនៅលើចិញ្ចើមផ្លូវ១៦៧ ក្នុងទិសដៅពីកើតមកលិច ហើយក៏បានចូលទៅក្នុងមន្ទីរលោកសង្ឃ ពេលត្រលប់មកវិញម្ចាស់រថយន្ត CAMMRY បានបើករថយន្ត ចេញតម្រង់ទៅឡើងផ្លូវ២៧១ក្នុងគោលបណណងបត់ស្តាំ ពេលដែលមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្ត FOTUNER បើកមកពីក្រោយ ក្នុងទិសដៅស្របគ្នា ក៏បានវ៉ាជែងបត់ស្តាំដែរ ក៏គៀរថយន្ត CAMMRY ទៅផ្ទប់នឹងបង្គោលបង្ហាញផ្លូវបាក់តែម្តង ចំណែកឯរថយន្តទាំង២គ្រឿងបានរងការខូចខាតដូចគ្នា។

ក្រោយពេលកើតហេតុ មានអាជ្ញាធរសង្កាត់ទឹកល្អក់២បានចុះមកសម្របសម្រួលភាពគីទាំង២ តែមិនត្រូវគ្នា ក៏ទាក់ទងទៅនគរបាលជំនាញ ដើម្បីមកធ្វើការវាស់វែង រួចអូសរថយន្តទាំង២គ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner