ក្នុងរយៈពេល១១ខែឆ្នាំនេះ ប្រជាជនវៀតណាម១៨៩នាក់ស្លាប់ និងខាតបង់ថវិកាជិត៤០០លានដុល្លារ ដោយសារតែគ្រោះមហន្តរាយធម្មជាតិ

វៀតណាម៖ សរុបតួលេខនៅក្នុងរយៈពេល១១ខែឆ្នាំ២០១៨នេះ ប្រជាជនវៀតណាម១៨៩នាក់ស្លាប់ និងថវិកាខាតបង់ជិត៤០០លានដុល្លារ ដោយសារតែគ្រោះធម្មជាតិគ្រប់ប្រភេទ ជាពិសេសគឺទឹកជំនន់ បំណាក់ដី និងព្យុះសង្ឃរានៅទូទាំងប្រទេស។ ដោយឡែកសារព័ត៌មាន ស៊ីនហួរ បានចុះផ្សាយថា យ៉ាងហោចណាស់មានមនុស្ស៩នាក់បានបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតបាត់ខ្លួន ដោយសារតែគ្រោះទឹកជំនន់យ៉ាងគំហុកវាយប្រហារភាគកណ្តាលប្រទេសវៀតណាម ចាប់តាំងពីចុងសប្តាហ៍មុននេះ ។

ជាមួយគ្នានោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ហៅកាត់ថា NDPC បានរាយការណ៍ថា គ្រោះទឹកជំនន់បានធ្វើការវាយប្រហារខេត្តចំនួន០៥នៅភាគកណ្តាលប្រទេស ក្នុងនោះរួមមានខេត្តមក្វាងទ្រី ធួធានហឺ ក្វាងណាំ ក្វាងង៉ៃ និងប៊ិញឌិញ ដែលសរុបចំនួនមនុស្សស្លាប់ និងបាត់ខ្លួននៅខេត្តទាំងនេះមានចំនួន១៣នាក់។ ប្រភពដដែលបានឱ្យដឹងទៀតថា ទន្ទឹមគ្នានេះ ផ្ទះសម្បែងចំនួន២៣,១០០ខ្នងរងការបំផ្លិចបំផ្លាញ សត្វពាហនៈចំនួន៦១,៨០០ក្បាលបានងាប់ និងស្ពាន-ថ្នល់រាប់រយគីឡូម៉ែត្ររងការខូចខាត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner