វិមានក្រឹមឡាំងប្រតិកម្មតបភ្លាមៗ ក្រោយប្រមុខការទូតសហរដ្ឋអាម៉េរិករិះគន់រុស្ស៊ី ជុំវិញការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់វេណេស៊ុយអេឡា
អត្ថបទដោយ៖
ហេង វណ្ណា
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងរិះគន់ខ្លាំងៗលើរដ្ឋាភិបាលក្រុងម៉ូស្គូ ពាក់ព័ន្ធនឹងការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក២គ្រឿងឆ្លងមហាសមុទ្រទៅកាន់វេណេស៊ុយអេឡា ខណៈវិមានក្រឹមឡាំងបានប្រតិកម្មតបតទៅវិញភ្លាមៗផងដែរ។ ការចល័តយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-160 ទៅកាន់វេណេស៊ុយអេឡានេះ មិនមែនជាលើកទីមួយនោះទេ ដោយយន្តហោះនេះ ក៏ធ្លាប់បានទៅដល់ទឹកដីវេណេស៊ុយអេឡាកាលពីខែកញ្ញា ឆ្នាំ២០០៨ និងខែតុលា-ខែវិច្ឆិកា ឆ្នាំ២០១៣ ផងដែរ។ បើតាមក្រសួងការពារជាតិរុស្ស៊ីនោះ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី២គ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង ម៉ៃក្វេធា ក្បែររដ្ឋធានីការ៉ាកាស់ នៅថ្ងៃអង្គារ៍នេះ ខណៈប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ជឿជាក់ថា សហរដ្ឋអាម៉េរិកកំពុងរៀបចំផែនការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោក៕ម.ន



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។