សម្តេចតេជោ ហ៊ុន សែន៖ សុខសន្តិភាពនាំឲ្យមានស្ថេរភាពនយោបាយ និងការងារ សន្តិភាពនេះ គឺលំបាកណាស់ទម្រាំរកមកបាន ហើយត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ដោយគណបក្សប្រជាជនកម្ពុជា

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិតពីរម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវមោទនភាពចំពោះការដាក់ចេញនូវចក្ខុវិស័យសម្រាប់ការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។ សម្តេចបានបញ្ជាក់ថា ការចូលរួមបោះឆ្នោតនេះ គឺជាការចូលរួមអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងអនុវត្តន៍សិទ្ធិរបស់ខ្លួន តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។

សម្តេចតេជោ ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការបោះឆ្នោតការពារនូវសុខសន្តិភាព ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពថែរក្សានូវសុខសន្តិភាពនេះ។ សុខសន្តិភាពនាំឲ្យមានស្ថេរភាពនយោបាយ និងការងារ។ សន្តិភាពនេះ គឺលំបាកណាស់ទម្រាំរកមកបាន ហើយត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ដោយគណបក្សប្រជាជនកម្ពុជា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner