នៅទីបំផុតលោក ម៉ាក្រុង បង្ខំចិត្តប្រកាសដាក់ប្រទេសបារំាងក្នុងភាពអាសន្ន ដោយសារតែមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានសម្រេចបង្ខំចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្នហើយនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចបារាំងរងគ្រោះយ៉ាងធ្ងន់អស់រយៈពេលជាង៤សប្ដាហ៍នេះ។ លោក អែមម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ជាដំបូង ខ្ញុំសូមប្រកាសពីភាពអាសន្ន ផ្នែកសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស ហើយខ្ញុំសូមអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេស។ ប្រធានាធិបតីបារាំងរូបនេះ ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះអំពើហិង្សាប្រឆាំងនឹងអាជ្ញាធរ ដែលប្រព្រឹត្តឡើងដោយក្រុមបាតុករអាវកាក់ពណ៌លឿងមួយចំនួន។
សូមជម្រាបជូនផងដែរថា ទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា មនុស្សច្រើនជាង៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមាន៤,០៩៩នាក់កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕ម.ន



