នគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៥កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានឃាត់ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៥កញ្ចប់តូចកាលពីវេលាម៉ោង០១និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ លីម ស្រីមុំ ភេទ ស្រី អាយុ២៨ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើគឺ កម្លាំងធ្វើការល្បាតពួនស្ទាក់ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះពេលល្បាតមកដល់ចំណុចវាលខ្សាច់ផ្លូវ៦០ម៉ែត ក៏ប្រទះឃើញជនសង្ស័យកំពុងឈរតែម្នាក់ឯង។ ដោយមានការសង្ស័យក៏ឃាត់សួរនាំ និងឆែកឆេរទើបរកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូច ដែលជនសង្ស័យទម្លាក់នៅដីក្បែរខ្លួន ទើបឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner