ទស្សនីយភាពល្ខោនរឿង «ទុំទាវ» លើកយកមកសម្តែងដើម្បីលើកស្ទួយអក្សរសិល្ប៍ខ្មែរឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង

ទស្សនីយភាពល្ខោនរឿង ទុំទាវ លើកយកមកសម្តែងដើម្បីលើកស្ទួយអក្សរសល្ប៍ខ្មែរឲ្យមានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើង ដោយល្ខោននេះ មានភាពល្បីល្បាញ៣សម័យកាលមកហើយ ចាប់ពីទស្សវត្សទី៦០ ដល់៨០។ នេះជាកាលើកឡើងរបស់ លោក សេន សំអាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីហាត់សមរបស់ក្រុមសិល្បៈរបស់នាយកដ្ឋាន ទស្សនីយភាពសិល្បៈនៃក្រសួងវប្បធម៌ នៅសាលមហោស្របចតុមុខ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ម្សិលមិញ។

លោក សេន សំអាន បានបញ្ជាក់ថា គោលបំណងដែលជ្រើសរើសរឿង ទុំទាវ យកមកសម្តែងនៅថ្ងៃទី១០ ខែធ្នូខាងមុខនេះដោយសារ រឿងនេះទទួលបានគាំទ្រពីសំណាក់ និងមានប្រជាប្រិយភាពក្នុងស្រទាប់ប្រជាជនកម្ពុជាទាំងប្រុសទាំងស្រី។ ហើយអ្វីដែលសំខាន់នោះគឺក្រសួងចង់ បញ្ជ្រាបអក្សរសិល្ប៍ខ្មែរ ជ្រាប់ចូលទៅក្នុងស្រទាប់យុវវ័យ ព្រោះថានៅក្នុងសង្គមយើងបច្ចុប្បន្ននេះ ស្ទើរតែទាំងស្រុងប្រទាប់យុវវ័យយើងមានការបោះបង់ចោល ការអាន ការទស្សនា អ្វីដែលទាក់ទងទៅនឹងអក្សរសិល្ប៍  ជាពិសេសអ្វីដែលទាក់ទងទៅនឹងវប្បធម៌ជាតិ។ លោកបន្តថា ការលើកយករឿងនេះមកសម្តែងជូនពុកម៉ែបងប្អូនសាជាថ្មីនេះ គឺយើងចង់បង្ហាញអំពីទេពកុសលដ៏ប៉ិនប្រសប់របស់លោកគ្រូនាក់គ្រូ សិល្បៈករ សិល្បៈការិនីជើងចាស់ ក្នុងជំនាន់ទស្សវត្សទី ៦០ ៩០ យកមកបង្ហាញដើម្បីឲ្យយុវសិល្បៈករ សិល្បៈការិនីជំនាន់ក្រោយៗ រៀនសូត្រពីពួកគាត់ ដើម្បីបង្កើនសម្ថភាពរបស់ខ្លួនជាពិសេស ដើម្បីវាស់ស្ទង់សមត្ថភាពរបស់យុវសិស្ស ដើម្បីថែមរតកវប្បធម៌ជាតិឲ្យកាន់តែរឹងមាំ ទូលំទូលាយ និងឈានឡើងទៅតាមអរិយ្យប្រទេសនានានៅលើសកលលោក។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បាន អំពាវនាវដល់ទស្សនិកជនទាំងអស់ សូមអញ្ជើញមកចូលរួមទស្សនាដោយផ្ទាល់ឲ្យបានច្រើន នៅទស្សនីយភាពល្ខោនរឿងទុំទាវនេះ ដែលនឹងធ្វើការសម្តែងជូនទស្សនា ក្នុងសាលមហោស្របចតុមុខ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង៤:០០នាទីរសៀលតទៅ ដើម្បីផ្តល់ជាកម្លាំងចិត្តសិល្បៈករ សិល្បៈការិនីយើងទាំងអស់គ្នា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner