ដើរស្រែកឡូឡាអុកឡុកក្នុងភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងពិនិត្យឃើញមានប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖ យុវជនម្នាក់ បានដើរស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើឲ្យរំខានដល់អ្នកដទៃសម្រាកមិនបាន ត្រូវប្រជាពលរដ្ឋក្នុងភូមិប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទី  នៅចំណុចតាមផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឲ្យដឹងថា យុវជននេះឈ្មោះ ម៉ុន ម៉េត  ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន កម្លាំងប៉ុស្តិ៍របស់លោក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើ មានយុវជនម្នាក់កំពុងស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើឲ្យពួកគាត់មានការភ័យខ្លាច និងសម្រាកមិនបាន។ ក្រោយពីទទួលព័ត៌មាននេះ សមត្ថិកិច្ចបានចុះដល់ចំណុចកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមឃើញមានសារធាតុញៀន ហើយបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្ន យុវជននេះកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner