អាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធអំពើលួច និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលពួកគេធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ផ្លូវបេតុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ អាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង២ គឺទី១)ឈ្មោះ សុខ គា អាយុ១៧ឆ្នាំ មុខរបរលក់ដូរ និងទី២)ឈ្មោះ ជា ណារិទ្ធ ហៅអាខុង អាយុ១៨ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។ ចំណែកវត្ថុតាងដកហូតមាន ម៉ូតូចំនួន៣គ្រឿង ស្លាកលេខម៉ូតូ១បន្ទះ។

បើយោងតាមពាក្យបណ្តឹងពីជនរងគ្រោះ ទើបកម្លាំងអាវុធហត្ថបើកការស្រាវជ្រាវតាមជំនាញ និងឆែកតាមប្រពន្ធ័កាំម៉ារ៉ាសុវត្ថិភាពឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចាស់លួច និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ យកមកសួរនាំតែម្ដង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាតការតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner