កូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមព្រៀងគ្នាផ្ទៀងផ្ទាត់ការដកប៉ុស្តិ៍នៅតាមតំបន់ព្រំដែន
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាង បានឯកភាពគ្នាផ្ទៀងផ្ទាត់ដកប៉ុស្តិ៍យាមកាមនៅតាមតំបន់ព្រំដែនអន្តរកូរ៉េហើយ។ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។

ការផ្ទៀងផ្ទាត់នេះ នឹងត្រូវធ្វើឡើងតាមរយៈការចុះធ្វើអធិការកិច្ចនៅនឹងកន្លែងផ្ទាល់ នៅថ្ងៃទី១២ ខែធ្នូខាងមុខ ដោយមានការបញ្ជូនក្រុមសមាជិកចំនួន៧ ដើម្បីការពារប៉ុស្តិ៍ដែលត្រូវស្ថិតនៅក្រោមការដកចេញ។

គួរបញ្ជាក់ផងដែរថា ការដកប៉ុស្តិ៍យាមកាមខាងលើ ត្រូវបានធ្វើឡើងដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងយោធា ដែលប្រមុខការពារជាតិកូរ៉េទាំងពីរបានចុះហត្ថលេខាកាលពីអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕
