ប្រមុខការទូតកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ធ្វើកិច្ចពិភាក្សាទ្វេភាគីស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោកស្រី កាង ខ្យុងវ៉ា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពីការលប់បំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ។ ភាគីទាំងពីរបានព្រមព្រៀងរឹតបន្តឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីបោះជំហានឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងទាំងស្រុង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី ហីដធើ ណឺត។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅដើមខែធ្នូនេះថា ជំនួបកំពូលលើកទី២ ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជានឹងកើតឡើងនៅក្នុងខែមករា ឬក៏ខែកុម្ភៈ ដើមឆ្នំាក្រោយនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner