ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តនិងជា អនុប្រធានកាយរិទ្ធិខេត្តបាត់ដំបង បានដឹកនាំក្រុមកាយរឹទ្ធិខេត្តចូលរួមបោះជំរុំកាយរឹទ្ធិជាតិកម្ពុជាលើកទី៣នៅរមណីយដ្ឋានបឹងសំរិទ្ធ ខេត្តកំពង់ធំ
កិច្ចប្រជុំក្រុមប្រឹក្សានៃកាយរឹទ្ធិកម្ពុជា លើកទី១ សម្រាប់អាណត្តិទី៣ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ខែធ្នូ២០១៨ នេះក្រោមអធិបតីភាពឯ.ឧបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងវត្តមាន ប្រតិភូដែលជាថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិនៃកាយរឹទ្ធិជាតិកម្ពុជា មកពីបណ្តាស្ថាប័នក្រសួង និងថ្នាក់ដឹកនាំកាយរឹទ្ធិតាមបណ្តាខេត្ត ទូទាំង២៥រាជធានី-ខេត្ត និងដើម្បីដំណើរការ បើកការបោះជំរំកាយរឹទ្ធិជាតិកម្ពុជាលើកទី៣ របស់ខ្លួនផងដែរ ដែលបានប្រារព្វធ្វើ ឡើងនៅរមណីយដ្ឋានបឹងសំរិទ្ធ ខេត្តកំពង់ធំ។ដោយឡែកគណៈប្រតិភូកាយរឹទ្ធិខេត្តបាត់ដំបង ដែលបានទៅចូលរួម
នៅទីនោះ ដឹកនាំដោយឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាអនុប្រធានកាយរឹទ្ធិ ខេត្តបាត់ដំបង និងក្រុមកាយរឹទ្ធ
ខេត្តចំនួន០២កង (ស្មើ១៦នាក់) ព្រមទាំងនាំយកនូវថវិកាមួយចំនួន របស់ឯ.ឧអភិបាលនៃគណៈអភិបាលខេត្តបាត់ ដំបង ដើម្បីឧបត្ថម្ភ ដល់ក្រុមកាយរឹទ្ធិខេត្តបាត់ដំបង ដែលទៅចូលរួមបោះជំរុំនៅទីនោះរយៈពេល០១សប្តាហ៍ ចាប់ពីពីថ្ងៃទី០៣-០៩ខែធ្នូ ២០១៨ក្នុងចំណោម”ក្រុមកាយរឹទ្ធិ”ដែលមកពីបណ្តាខេត្ត-រាជធានីទូទាំងព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណ ៥០០នាក់។
កិច្ចប្រជុំនេះបានផ្តោតនូវរបៀបវារៈនៃកម្មវិធីសំខាន់ៗមួយចំនួនរួមមានៈស្តាប់របាយការណ៍សកម្មភាពជាតិ។ការ
ការប្រកាសសមាសភាពក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិ ការប្រតិបត្តិជាតិនៃកាយរឹទ្ធិកម្ពុជា សម្រាប់អាណត្តិទី៣។
សេចក្តីណែនាំនិងដំណើរការអនុម័តលើគោលនយោបាយនិង កម្មវិធីសម្រាប់កាយរឹទ្ធិជាតិកម្ពុជា។ ការធ្វើបទបង្ហាញលើគោលនយោបាយនិងកម្មវិធីចំនួន០៤ក្នុងនោះ៖១.ស្តីពីគោលនយោបាយធនធានមនុស្សពេញវ័យ។២.គោលន យោបាយកម្មវិធីយុវជន។ គោលនយោបាយបណ្តុះបណ្តា ល។៤.គោលនយោបាយនីតិវិធីអនុវត្តនិងដំណើរការរបស់កាយរឹទ្ធិជាតិកម្ពុជា(POR)។ការផ្តល់អនុសាសន៍ ដល់ថ្នាក់
ដឹកនាំគណៈកម្មាធិការប្រតិបត្តិជាតិ និងប្រធានក្រុមប្រឹក្សាជាតិកាយរឹទ្ធិ រាជធានី ខេត្ត ដើម្បីអនុវត្តគោលនយោបាយ
និងកម្មវិធីទាំង៦ឲ្យមានប្រសិទ្ធភាព។នឹងជួបជុំថ្នាក់ដឹកនាំកាយរឹទ្ធិក្រុមប្រឹក្សាជាតិនៃកាយរឹទ្ធិកម្ពុជា អាណត្តិទី៣ ដើ
ម្បីចូលរួមពិធីបើកការបោះជំរុំកាយរឹទ្ធិជាតិកម្ពុជាលើកទី៣របស់ខ្លួន ក្នុងរមណីយដ្ឋានបឹងសំរឹទ្ធិ។
ឯ.ឧបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងជា ប្រធានកាយរឹទ្ធិជាតិកម្ពុជា
បានថ្លែងថា៖ កាយរឹទ្ធិជាតិកម្ពុជា បានដើរតួនាទីយ៉ាងសំ ខាន់ និងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិ បាលកម្ពុជាក្នុងការអភិវឌ្ឍកុមារ-យុវជន ការធ្វើអំពើល្អនៅតាមទីសាធារណៈនិងការធ្វើសកម្មភាពជួយដល់សហគម ន៍ ការពង្រឹងនូវភាពជាអ្នកដឹកនាំ និងបានបណ្តុះបណ្តាល
ធនធានកុមារ-យុវជនឲ្យក្លាយជាកម្លាំងបន្តវេនដ៏មានប្រសិទ្ធភាព និងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែនជាគរុគណ នៃកាយរឹទ្ធិជាតិកម្ពុជា។



