សៀវភៅដែលមានចំណងជើងថា “បងប្អូនប្រុសទាំងបី ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” ត្រូវបានដាក់ផ្សាយជាសាធារណៈ

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨
សៀវភៅដែលមានចំណងជើងថា បងប្អូនប្រុសទាំងបី ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ដែលមានកម្រាស់ជិត៤០០ទំព័រ រៀបរាប់ពីប្រវត្តិកូនប្រុសទាំង៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានចេញផ្សាយ ជាសាធារណៈនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅរាជធានីភ្នំពេញ។

លោក ឆាយ សុផល សាស្រ្តាចារ្យផ្នែកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា “សៀវភៅបងប្អូនប្រុសទាំងបី ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” លោកបានចំណាយ ពេលជិត ៥ឆ្នាំសម្រាប់ការចង់ក្រងសៀវភៅនេះឡើង ពោលគឺចាប់ពីឆ្នាំ២០១៣មក ដោយបានកត់ត្រា ទុកពី សកម្មភាព និងសម្តីរបស់បងប្អូនទំាង៣គឺ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី ព្រមទាំងបានជួប សម្ភាសន៍ ផ្ទាល់ជាមួយឥស្សរជនដឹកនាំវ័យក្មេងទាំង ៣ រូបផងដែរ។

នៅចំពោះមុខអ្នកសារព័ត៌មាន លោក ឆាយ សុផល ក៏បានដាក់សំនួរជាច្រើនរួម៖ តើបងប្អូនប្រុសទាំង៣ មានអារម្មណ៍បែបណា នៅពេលគេជេរប្រម៉ាត ពុកម៉ែរបស់ខ្លួន? តើបងប្អូនទំាង៣ចាំបណ្តាំពុកម៉ែអ្វីខ្លះ? និងតើបងប្អូនប្រុសទាំង៣ បានរៀនសូត្រអ្វីខ្លះ ពុករបស់ខ្លួន? ជាមួយគ្នានេះដែរនៅក្នុងសៀវ ភៅក៏បានសរ សេរអំពីការយកចំណេះដែលបានឆ្លងកាត់ការសិក្សានៅបរទេស មកអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ការចូល រួមការងារសង្គមជាតិ យុវជន និងអំពីចំណង់ចំណូលចិត្ត និងអំពីជីវិត្តស្នេហារបស់ បងប្អូនទាំង បីនេះដែរ។

ឆ្លើយតបជាមួយនិងសំនួរពីអ្នកសារព័ត៌មានថា តើកូនប្រុសទាំងបីនេះ និងបន្តវេនធ្វើជា នាយករដ្ឋមន្ត្រីបន្តពីឪពុកនៅពេលអនាគតឬយ៉ាងណា? លោកឆាយ សុផល បានបញ្ជាក់ថា កូនប្រុសទាំងបីនេះ គឺសុទ្ធតែមានសមត្ថភាពអាចធ្វើជានាយករដ្ឋមន្រ្តី ដូចកូនរបស់ឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតដែរ ។ លោកបានថ្លែងបញ្ជាក់ថា សំរាប់តំណែងនាយករដ្ឋមន្រ្តីន មិនមែចេះតែស្នងបាននោះទេ គឺត្រូវមានការបោះឆ្នោតគាំទ្រប្រជាជន និងពីសមាជិកបក្សជាមុនសិនទើបមានសិទ្ធធ្វើជានាយករដ្ឋមន្ត្រីបាន។ 

លោក ឆាយ សុផល បានថ្លែងបញ្ជាក់បន្តថា មូលហេតុដែលលោកចងក្រងសៀវភៅនេះគឺចង់បង្ហាញមិត្តអ្នកអានឲ្យបានដឹងកាន់តែច្បាស់ ពីសាវតារនៃបងប្អូនប្រុសទាំង៣ ក្នុងនាមខ្លួនជាកូនរបស់មេដឹកនាំកំពូលរបស់ប្រទេស។ ហើយបងប្អូនស្រីទាំងពីរនាក់ទៀតក៏ត្រូវបានរៀបរាប់ដោយសង្ខេបនៅក្នុងសៀវភៅនេះផងដែរ។
គួរបញ្ជាក់ថា សៀវភៅដែលមានចំណងជើងថា បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន បានចេញបោះពុម្ពជាលើកទី១ មានចំនួន ១០០០០ ច្បាប់ ដែលប្រិយមិត្តអ្នកអានអាចរកជាវបាន នៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួន នៅទូទាំងប្រទេស ព្រមទាំងនៅ Monument BooK ផ្សារទំនើបអ៊ីអ័ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបផងដែរ៕ 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner