សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ២ទីតាំងផ្សេងគ្នា។ នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ គឺករណីទី១) នៅវេលាម៉ោង២២និង១០នាទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២រួមមាន ទី១)ឈ្មោះ ផាន់ ម៉ាឆែល  ភេទប្រុស អាយុ១៨ មុខរបរកម្មករសំណាង់ ស្នាក់នៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២)ឈ្មោះ ឃុន សុខហេង  ភេទប្រុស អាយុ១៨ មុខរបរកម្មករសំណាង់ ស្នាក់នៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ដោយឡែកករណីទី២ នៅវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិគោកឃ្លាង  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ កុយ ដា  ភេទប្រុស អាយុ២១ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ភូមិកៅ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យទាំង៣ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner