លោកគង់ វុទ្ឋី សម្តែងក្តីសប្បាយរីករាយដោយបច្ចុប្បន្នអាជីវករលក់ដូរចំណីអាហារនៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ យល់ដឹងច្រើនពាក់ព័ន្ឋផលប៉ះពាល់នៃសារធាតុគីមី និងអំពាវនាវឲ្យចូលរួមកាន់តែផុសផុលបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកគង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានសម្តែងនូវក្តីសប្បាយរីករាយ ដោយបច្ចុប្បន្នមើលឃើញថាអាជីវករលក់ដូរចំណីអាហារនៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ មានការយល់ដឹងច្រើនពាក់ព័ន្ឋផលប៉ះពាល់នៃសារធាតុគីមី ប៉ុន្តែសូមអំពាវនាវឲ្យចូលរួមកាន់តែផុសផុលបន្ថែមទៀត ។

នេះជាការលើកឡើងក្នុងពេលដែលលោកដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យសុវត្ថិភាពចំណីអាហារ គ្រឿងឧបភោគបរិភោបក្នុងផ្សារទួលទំពូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ។
លោកគង់ វុទ្ឋី បានឱ្យដឹងដែរថា ៖ មន្រ្តីជំនាញកាំកុងត្រូល តែងចុះជាប់ជាប្រចាំនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីប្រតិភូពីប្រធានប្រតិភូ ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល  និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ជាពិសេសមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋតែម្តង ។

ក្រោយកិច្ចប្រតិបត្តិការណ៍យកមុខទំនិញ ចំណីអាហារ និងគ្រឿងឧបភោគបរិភោប៤៤គំរូ យកទៅពិសោធន៍ភ្លាមៗនៅរថយន្តពិសោធន៍ចល័ត លោកគង់ វុទ្ឋី បានបញ្ជាក់ថា គឺមិនមានរកឃើញនូវសារធារគីមីណាមួយដែលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ និងអ្នកបរិភោបនោះឡើយ ។
លោកអនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាក់បន្ថែមថា ៖ ដោយបង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋនោះ បើបងប្អូនអាជីករ និងអ្នកទិញយកទៅបរិភោបមានការសង្ស័យថា បន្ថែ ផ្លែឈើ ឬមុខទំនិញណាដែលមានសារធាតុគីមី អាចមកទំនាក់ទំនងមន្រ្តីជំនាញបានភ្លាមៗ ព្រោះមានប្រចាំការនៅផ្សារតែម្តង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner