ក្មេងស្រីអាយុ១៥ឆ្នាំ ជិះម៉ូតូវ៉ារ៉ឺម៉កទាក់ដៃចង្កូតដួល ត្រូវរថយន្តដឹកទំនិញមកពីក្រោយកិនបែកក្បាលស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្មេងស្រីសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីអរុណវត្តី ម្នាក់ត្រូវរថយន្តដឹកទំនិញមួយគ្រឿងកិនបែកក្បាលស្លាប់នៅនឹងកន្លែង ពេលដែលក្មេងជនរងគ្រោះជិះម៉ូតូម៉ាកស្តុបពីជាមួយមិត្តភក្កិ បើកវ៉ាជែងរ៉ឺម៉កម៉ូតូហើយទាក់ដៃចង្កូតម៉ូតូដួល ហើយរថយន្តមកពីក្រោយកិនតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីនាទីថ្ងៃត្រង់ទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តាយផ្លូវបេតុង  ក្នុងភូមិជង្រុក សង្កាត់ត្រពាំងត្រសាំង ខណ្ឌពោធិ៍សែនជ័យ។

នគរបាលផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បាន ស្រីពេជ្រ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី អរុណវត្តី មានទីលំនៅក្នុងភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែក រថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវពាក់ស្លាកលេខ បាត់ដំបង៣A.១៤៩៤ បើកបរដោយបុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនផងដែរ។

តាមប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកស្តុបពី ពាក់ស្លាកលេខ ភ្នំពេញ១GQ៧០២៩ ឌុបគ្នាធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងសាលារៀន ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានជិះម៉ូតូវ៉ាជែងរ៉ឺម៉កម៉ូតូមួយគ្រឿងមិនផុត ក៏ទាក់ដៃចង្កូត បណ្តាលឲ្យដួល ហើយត្រូវរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ មកពីក្រោយកិនបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរ ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែង រថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបរ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner