សង្ស័យបែកថ្នាំ! យុវជនម្នាក់ទាញកាំបិតដេញកាប់ម្ដាយមិនឲ្យចូលផ្ទះ ត្រូវសមត្ថកិច្ចចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ បានយកកាំបិតប៉័ងតោដេញកាប់ម្ដាយរបស់ខ្លួនមិនឲ្យចូលផ្ទះ ប៉ុន្តែជាលទ្ធផលត្រូវជាប់ខ្នោះរបស់កម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ។

លោក គល់ យី បានបញ្ជាក់ថា ករណីអំពើហិង្សាក្នុងគ្រួសាររវាងកូនទាញកាំបិតដេញកាប់ម្ដាយមិនឲ្យចូលផ្ទះ ដោយសង្ស័យគ្រឿងញៀនធ្វើទុក។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចុះមកបង្ក្រាបឃាត់ខ្លួនយុវជននេះបាន នៅត្រង់ចំណុចផ្ទះលេខ៥២៩ ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ នាវេលាម៉ោងជាង៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។

លោកអធិការបន្តថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាកូនប្រុសឈ្មោះ មន្នី ច័ន្ទតារា ហៅញ៉ាញ់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាមុខសញ្ញាចាស់ប្រើប្រាស់ថ្នាំញៀនផងដែរ គឺបានអនុត្តឡើងភ្លាមៗ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងស្ត្រីជាម្ដាយឈ្មោះ ជួប ចិន្តា អាយុ៤១ឆ្នាំ មានមុខរបរ ជាកម្មាការនី ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ដោយក្នុងហេតុការណ៍នោះ ដកហូតបានកាំបិតប៉័ងតោចំនួន១ ផ្លែកាំបិតផ្គាក់ចំនួន១ រួមជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងវត្ថុតាង ត្រូវបាននាំយកមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner