លោក George H.W. Bush អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិកទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានចេញផ្សាយថា អតីតប្រធានាធិបតីអាម៉េរិកលោក George H.W. Bush ដែលត្រូវបានឪពុករបស់អតីតប្រធានាធិបតីមួយរូបទៀត គឺលោក George W. Bush នោះ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៩៤ឆ្នាំ។

កាលពីឆ្នាំ២០១៤ កូនប្រុសរបស់លោក George H.W. Bush គឺលោក George W. Bush បានរំលឹក និងកោតសរសើរអំពីស្នាដៃរបស់ឪពុកខ្លួន ដោយបានហៅថា ជាអតីតប្រធានាធិបតីអាម៉េរិក ដែលបានកាន់អំណាចមួយអាណត្តិដ៏ល្អជាងគេបំផុត។ លោក George H.W. Bush បានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង ខែនណឺបាំងផត រដ្ឋមែណេ ភាគខាងកើតសហរដ្ឋអាម៉េរិក។

លោក George H.W. Bush ដែលមានឈ្មោះពេញថា George Herbert Walker Bush គឺជាប្រធានាធិបតីទី៤១របស់សហរដ្ឋអាម៉េរិក ដែលបានកាន់អំណាចពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ ការទទួលមរណភាពដោយវ័យជរារបស់លោកពេលនេះ គឺបានកើតមានឡើងតែរយៈពេលជាង៥ខែប៉ុណ្ណោះ បន្ទាប់ពីភរិយារបស់លោក គឺលោកស្រី បាបារ៉ា ប៊ូស បានទទួលមរណភាពកាលពីខែមេសា ឆ្នាំ២០១៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner