ឯ.ឧបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណា លជាមួយថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង បណ្តាអង្គភាពសំខាន់ៗចំណុះក្រសួង មកពីបណ្តាខេត្តចំ នួន៤”បាត់ដំបង ប៉ៃលិន ពោធិសាត់និងខេត្តកំពង់ឆ្នាំង”..
ឯ.ឧបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ
មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្រើនរំលឹកដល់ថ្នាក់
ដឹកនាំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកពីខេត្តទាំង៤និងស្ថា ប័នអង្គភាពនានាចំណុះក្រសួងផ្ទាល់ រួមមាន៖ មន្ទីររតនា គារខេត្ត សាខាពន្ធដារខេត្ត សាខាគយ ឲ្យពង្រឹងការងារអ
ភិបាលកិច្ចល្អ និងធ្វើជាគំរូគេ ក្នុងការបំរើសេវាសាធារណៈ
ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួននីមួយៗ និងត្រូវធ្វើ
ជាសេនាធិការជូនដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តដោយស្មារ តីទទួលខុសត្រូវ ប្រកបដោយតម្លាភាពនិងគណនេយ្យភា ព។ ជាពិសេស ក្នុងការគោរពនិងអនុវត្តឲ្យបាននូវអភិក្រម
ទាំង៤របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដាក់ ឲ្យអនុវត្តកន្លងមកនិងការអនុវត្តដោយម៉ឺងម៉ាត់ដោយខ្ជាប់ ខ្ជួននូវអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុនសែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក។
ការថ្លែងបែបនេះធ្វើឡើង នៅក្នុងដំណើរបំពេញបេស
កកម្មការងារចុះស្វែងយល់ពីវឌ្ឍនភាពការងារអភិវឌ្ឍន៍រីកចំរើនរបស់ស្ថាប័ន មន្ទីរ អង្គភាពនានា នៅតាមបណ្តាខេត្ត របស់ឯឧបណ្ឌិតសភាចារ្យនិងថ្នាក់ដឹកនំាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវត្តមានចូលរួមរបស់ឯ.ឧ ងួន រតនៈ អភិ
បាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំសំខាន់ៗ មកពីបណ្តាមន្ទីរអង្គភាពចំណុះក្រសួងមួយចំនួនមកពីខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្ត ទៅ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំ បង កាលពីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកានេះ ។
តាមរយៈកិច្ចប្រជុំនិងជួបសំណេះសំណាលជាមួយថ្នា
ក់ដឹកនាំនិងមន្ត្រីសំខាន់ៗខាងលើនេះ ឯ.ឧ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឌបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេ
ដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានស្តាប់នូវរបាយការណ៍វឌ្ឍនភាព
រីកចម្រើន និងបញ្ហាប្រឈមនានាមួយចំនួន ដែលថ្នាក់ដឹក
នាំនៅថ្នាក់ក្រោមជាតិបានលើកឡើងជាសំណូមពរ បញ្ហាប្រឈមចំពោះមុខ ដើម្បីសុំអន្តរាគមន៍ រកដំណោះស្រាយ
ពីថ្នាក់លើ។
ឆ្លើយតបទៅនិងសំណូមពរ និងការអន្តរាគមន៍ រកដំ
ណោះស្រាយខាងលើនេះ ឯ.ឧសភាចារ្យ ឧបនាយករដ្ឋ មន្ត្រី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ សាខាគយ សា ពន្ធដារ រតនាគារខេត្ត ត្រូវបំពេញការងារគ្រប់គ្រងទ្រព្យស
ម្បត្តិរដ្ឋ ការងារគ្រប់គ្រងចំណូល ស្វែងរកប្រភពចំណូល
ការងារប្រមូលពន្ធ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការ
ប្រមូលពន្ធសម្រាប់ថ្នាក់ជាតិនិងសម្រាប់ថ្នាក់ក្រោមជាតិឲ្យ
បានល្អប្រសើរ ដើម្បីផ្តល់អាទិភាពក្នុងការកៀងគរស្វែងរក
ប្រភពបង់ចំណូលពន្ធឲ្យបានត្រឹមត្រូវ។ ជាពិសេស ផ្តោតលើការប្រមូលពន្ធចលនទ្រព្យនិងពន្ធមធ្យោបាយផ្សេងៗ។
ជាមួយគ្នានេះផងដែរឯ.ឧបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី
រ័ត្ន ក៏បានសំណូមពរដល់ឯ.ឧអភិបាលខេត្តបាត់ដំបង បន្ត
ជួយគាំទ្រ និងផ្តល់នូវកិច្ចសហការល្អ ដើម្បីជួយជម្រុញដ ល់ការប្រមូលពន្ធនៅក្នុងខេត្តបាត់ដំបង ឲ្យទទួលបានជោ គជ័យនិងឆ្លើយតបតាមផែនការក្រសួងដាក់ចុះ៕.