អាជ្ញាធរពុំមានដំណោះស្រាយ រោងចក្របង្ហុយផ្សែង ហុយធូលី ពលរដ្ឋតវ៉ារកដំណោះស្រាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីសូនី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បាននាំគ្នារាយការ ប្តឹងទៅលោក កង វង ចៅសង្កាត់ចោមចៅ១ ច្រើនលើកច្រើនសារ ជុំវិញ ការបង្ហយផ្សែង ហុយធូលី ចេញពីរោងចក្រមួយកន្លែង មានទីតាំងស្ថិតនៅក្នុងមូលដ្ឋាន បង្កឲ្យផលប៉ះពាល់ធ្ងន់ធ្ងរ លើបរិស្ថាន សុខភាពរាងកាយ ពិបាករស់នៅ ដកដង្ហើម ស្រូបតែផ្សែងរោងចក្រសោះហើយ តែគ្មានដំណោះស្រាយ មិនដឹងថា អាជ្ញាធរផ្អឹមរឿងកង្វល់ពលរដ្ឋទុកចោលឬយ៉ាងណា ទើបនៅព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្រមូលផ្តុំគ្នាតវ៉ាខាងមុខរោងចក្រ ទាមទារជម្រុញឲ្យ បងៗ អាជ្ញាធរ ពន្លឿនក្នុងការដោះស្រាយ ។

តាមប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងទាំងក្តីបារម្មណ៍ ជុំវិញផលប៉ះពាល់ បរិស្ថាន ក្នុងភូមិសាស្រ្តរបស់ពួកគាត់ ដោយរោងចក្រកាត់ដេរ កាត់ដេរ យុីហោ ធីមប៊ឺរមេត បង្ហុយផ្សែង កាកសំណល់ចេញពីរោងចក្រ មកបរិយាកាសខាងក្រៅ ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជុំវិញ ពិបាកដកដង្ហើម ហើយកន្លងមក ពលរដ្ឋធ្លាប់ ប្តឹង រាយការណ៍ទៅជាអាជ្ញាធរ សង្កាត់ផងដែរ តែរហូតមកដល់ពេលនេះ គ្មានទាល់តែសោះ ដំណោះស្រាយជូនប្រជាពលរដ្ឋ សូម្បីតែទៅអើតពិនិត្យមើលក៏គ្មានផង ។

ពលរដ្ឋបន្តទៀតថា ដោយសោះអង្គើយ របស់អាជ្ញាធរ រហូតមកដល់ពេលនេះ សូន្យសុង មិនរវល់ អើពើ ទើបពលរដ្ឋជាច្រើនគ្រួសារ ប្រមញលផ្តុំគ្នា តវ៉ានៅខាងមុខរោងចក្រ បំណងចង់ឲ្យអាជ្ញាធរពន្លឿនក្នុងការដោះស្រាយ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner