លំហាត់សមយុទ្ធទ្រង់ទ្រាយធំក្នុងការគ្រប់គ្រងគ្រោះអាសន្ន ជាលក្ខណៈត្រៀមជួយសង្គ្រោះករណីមានគ្រោះថ្នាក់យន្តហោះ នៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានបញ្ចប់ដោយជោគជ័យនិងមានលទ្ធផលល្អប្រសើរ
(ខេត្តព្រះសីហនុ)៖ព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១៨ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាន ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន នៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការចូលរួមពីស្ថាបន័ពាក់ពន្ធ័ចំរុះទាំងឯកជននិងរដ្ឋចំនួន១៧ ដើម្បីបង្វឹកនិងស្ទាបស្ទង់សមត្ថភាពរបស់ផ្នែកជាប់ពាក់ពន្ធ័ក្នុងកិច្ចជួយសង្គ្រោះករណីមានហេតុការណ៍អាក្រក់ធ្លាក់យន្តហោះឬឆេះយន្តហោះដោយយថាហេតុ។
សមយុទ្ធនេះមានរៀបចំជាឈុតឆាករបៀប ដុតកង់ឡាន ប្រដូចទៅនឹងគ្រោះយន្តហោះធ្លាក់ ឆេះ ហើយការបញ្ជាកំលាំងជាច្រើនផ្នែកចេញអន្តរាគមន៍ជួយសង្គ្រោះ ដូចជា ក្រុមពន្លត់អគ្គីភ័យ ក្រុមគ្រូពេទ្យ នគបាល យោធា អាវុធហត្ថ និងផ្នែកផ្សេងទៀតដែលជាប់ពាក់ពន្ធ័ដើម្បីធ្វើ ប្រតិបតិ្តការចេញសង្គ្រោះព្រមៗគ្នាតែម្តង។
លោក វ៉ាន់ ណួរ៉ាក់ នាយកព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ អោយដឹងថា ការធ្វើសមយុទ្ធនេះគឺជាត្រូវបានធ្វើឡើងពីឆ្នាំម្តងដែលកំណត់ដោយច្បាប់ នេះជាលើកទី២ហើយសំរាប់ខេត្តព្រះសីហនុ។លោក បញ្ជាក់ថា ការធ្វើលំហាត់សមយុទ្ធនេះមានគោលបំណងសំខាន់៤យ៉ាង៖១.គោលបំណង ពង្រឹងសមត្ថភាពជួយសង្រ្គោះ ២.គោរតាមច្បាប់អាកាសចរចរណ៍ស៊ីវិល ៣.ស្ទាបស្ទង់ទំនាក់ទំនងអ្នកជាប់ពាក់ពន្ធ័ ៤.បង្វឹកជាប្រចាំក្នងត្រៀមជួយសង្រ្គោះ ករណីហាមហេតុការគ្រថ្នាក់យន្តហោះកើតឡើង។
លោក បញ្ជាក់ថា នេះជាកាហ្វឹកហាត់សង្គ្រោះទេ សូមសាធារណៈជនកុំមានការយល់ច្រឡំឬកុំឱ្យមានការភិតភ័យ។
ជាមួយគ្នានេះដែរ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា
លំហាត់សមយុទ្ធនេះគឺជាផែនការរបស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំនេះធ្វើនៅខេត្តព្រះសីហនុ។
ការងារនេះធ្វើឡើងស្របតាមច្បាប់កំណត់ដើម្បីពង្រឹងសមត្ថភាពជួយសង្រ្គោះអ្នកធ្វើដំណើរតាមយន្តហោះឬពិឡុតក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង។
តាមរយៈការធ្វើលំហាត់សមយុទ្ធថ្ងៃនេះគណៈកម្មការសង្គ្រោះអាសន្នវាយតំលៃថា៖ផ្នែកពាក់ពន្ធ័ទាំងអស់បំពេញការងារបានល្អប្រសើរ។ការបញ្ជូនដំណឹងស្តីពីហេតុការគ្រោះថ្នាក់យន្តហោះដើម្បីអោយក្រុមភ្នាក់ពាក់ពន្ធ័អាចចេញប្រតិបត្តិការជួយសង្គ្រោះបានទាន់ពេលវេលា។
ការបញ្ជាកំលាំងគ្រប់ផ្នែកធ្វើបានល្អ ទាន់ពេលដែលបានកំណត់ដោយគណៈកម្មការ។
លោក ERIC DELOBEL អគ្គនាយកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បញ្ជាក់ថា៖ ការធ្វើសមយុទ្ធសង្គ្រោះគ្រោះអាសន្ននេះពិតជាមានសារៈសំខាន់ណាស់ដើម្បីបង្កើតសមត្ថភាពជូនភ្នាក់ងាជួយសង្រ្គោះក្នុងការត្រៀមបង្ការករណីមានគ្រោះមហន្តរាយយន្តហោះ។
ជាឱកាសល្អមួយដើម្បីអោយភ្នាក់ងារជាប់ពាក់ពន្ធ័ចេះធ្វើការងារជាមួយគ្នាក្នុងកិច្ចការជួយសង្គ្រោះនិងបាន
កើតសរសើរចំពោះស្ថាបន័ពាក់ពន្ធ័ទាំង១៧ដែលបានរួមគ្នាធ្វើការងារនេះបានល្អ៕