ព្រឹត្តិការណ៍ «៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ២ធ្នូ» ជា វេទិការបស់យុវជន ចេះរួបរួម គ្នាក្នុងគ្រាលំបាកបានមកដល់គោលដៅហើយ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តិការណ៍ «៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ២ធ្នូ» ក្នុង បំណង ផ្តល់ ជា វេទិកា ដល់ យុវជន ឲ្យ ចេះ រួបរួម គ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែង យល់ពី កម្រិត សមត្ថភាព របស់ខ្លួន ក៏ដូចជា កម្រិត នៃការ តស៊ូ ភាព អត់ធ្មត់ និងសមត្ថភាព ដោះស្រាយ បញ្ហា ជាក់ស្តែង រួមជាមួយ ការស្វែងយល់ បន្ថែម ពីប្រវត្តិសាស្ត្រ តាម រយៈ ការ ធ្វើដំណើរ ថ្មើរជើង រួមគ្នា នៅលើគន្លង ផ្លូវ ដែល មាន ចម្ងាយ ៤០គីឡូម៉ែត្របានមកដល់គោលដៅហើយនៅរសៀលថ្ងៃទី៣០ខែវិច្ឆិកានេះ។
   តាមការបញ្ជាក់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ធ្វើឡើង ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅ ក្នុង បរិវេណ ស្រុក ស្នួល ខេត្ត ក្រចេះ ដែលមាន ការ ចូល រួម ពី សំណាក់ យុវជន និង មហាជន ប្រមាណ ៧០០នាក់។  អ្នក ចូល រួម ទាំងអស់ នឹងត្រូវ បាន បែង ចែក ជា ក្រុម ហើយ ត្រូវ ធ្វើ ដំណើរ នៅលើដង ផ្លូវ មួយ ដែល មាន ចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រ សម្រាប់ នារី។ តាម ការ កំណត់ ដំណើរ នេះ ត្រូវ ចំណាយ អស់ ថិរវេលា ប្រមាណ ២ថ្ងៃ ១យប់ និង មួយ ថ្ងៃ ទៀត សម្រាប់ ការ បោះជំរំ នៅ ទីតាំង វិមាន អនុស្សាវរីយ៍ ២ធ្នូ។
  ឯកឧត្តមប្រធានបានឲ្យដឹងទៀតថា៖ ការធ្វើដំណើរនេះ គឺចាប់ផ្ដើមពី វត្តហត្ថិវនារាមស្ថិតក្នុងភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការជួបជុំគ្នាត្រៀមលក្ខណះបន្តដំណើរ. ទៅកាន់គោលដៅទីមួយនៅសាលាបឋមសិក្សាសម្តេចហ៊ុនសែនកោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់. ខេត្តត្បូងឃ្មុំ  មុននឹងចាប់ផ្តើមធ្វើដំណើរដោយថ្មើជើងក្នុងចម្ងាយផ្លូវប្រវែង៤០គីឡូមែត្រ ចាប់ពីសាលាបឋមសិក្សាសម្តេចហ៊ុនសែនកោះថ្ម. ទៅកាន់ទីតាំងវិមានអនុស្សាវរីយ៏២ធ្នូ ប្រព្រិត្តិទៅប្រកបដោយភាពជោគជ័យដោយ យុវជនយើងទាំងអស់ក្នុងពេលធ្វើដំណើរបាន រួមគ្នា សាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមក ពិសេស ជួយគាំទ្រគ្នា ទាំងស្មារតីនិងទឺកចិត្តផងដែរ ទើបការធ្វើដំណើរនេះសំរេចបានជោគជ័យ តាមការគ្រោងទុករបស់យើងទាំងអស់គ្នានាពេលនេះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner