សមត្ថកិច្ចចម្រុះខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងយីហោ១៦១៨ បុកប៊ីយ៉ា ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កន្លែងកម្សាន្តមួយកន្លែងដែលមានយីហោ 1618 បុកប៊ីយ៉ា ដែលបង្កប់ល្បែស៊ីសងរាប់សិបខែមកហើយ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាប ដែលដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក រួមនឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកថែមទៀតផង។ ប្រតិ្តបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងទីតាំងខាងលើនេះ បានឲ្យដឹងថា ទីតាំងដែលមានយីហោ 1618 បុកប៊ីយ៉ា នេះ បើកយូរណាស់មកហើយ មិនដឹងថាមានច្បាប់ ឬអត់នោះទេ ហើយរាល់ថ្ងៃឃើញតែជនជាតិបរទេសជាច្រើនចូលមកលេងយ៉ាងគគ្រឹកគគ្រេង។ ទោះយ៉ាងណា យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា ទីតាំងនេះអាចបើកលេងបានយ៉ាងណា មិនទាន់មានសមត្ថកិច្ចបញ្ជាក់ឲ្យច្បាស់ទៅឡើយទេ ហើយវត្ថុតាងទាំងនោះ ក៏មិនទាន់ដឹងថា អាជ្ញាធរមានវិធានការយ៉ាងណាដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner