ពលរដ្ឋខ្មែរត្រៀមស្វាគមន៍អ៊ឹកអធិកការដាក់ល្ខោនខោលជាសម្បត្តិពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

 ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវគេរាយការណ៍ថាបានត្រៀមខ្លួនក្នុងការចូលរួមស្វាគមន៍អបអរសាទរចំពោះ ល្ខោនខោលនៃសម្បត្តិវប្បធម៌ជាតិដែលអង្គការយូនីស្កូបានអនុម័តដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សូមជំរាបថា ល្ខោនខោលរបស់ខ្មែរ ត្រូវបានអនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពី ថ្ងៃទី២៨វិច្ឆិកា នៅក្នុងកិច្ចប្រជុំលើកទី១៣ក្នុងទីក្រុងព័រល្វីសនៃសាធារណរដ្ឋម៉ូរីស។សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមាន ប្រសាសន៍ក្នុងលិខិតមួយចុះថ្ងៃទី២៨វិច្ឆិកាអំពាវនាវពលរដ្ឋកម្ពុជាសូមរួមគ្នាចូលរួមអបអរសាទរតាមការវាយគង ទូងស្គរ ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង១០យប់ថ្ងៃទី៣០ខែវិច្ឆិកា នៅតាមគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមទាំងទីវត្តអារ៉ាមផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសារ លិខិតថ្ងៃ២៨វិច្ឆិកាថា «ការបញ្ចូលល្ខោនខោលទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើ អោយកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជាកាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើអោយកម្ពុជា ក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀតនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក»។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner