សម្តេចតេជោសែនទស្សនកិច្ច៤ថ្ងៃនៅនេប៉ាល់

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន កំពុងទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសនេ ប៉ាល់។ ដំណើរ ទស្សនកិច្ចរវាងពីថ្ងៃទី២៩ដល់២ធ្នូ គឺដើម្បីអញ្ជើញចូល រួមកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នៅទី ក្រុងKathmandu តបតាមការ អញ្ជើញ របស់នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី។ យោងតាមមន្ត្រីប្រទេសនេ ប៉ាល់ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន គឺជាការ អញ្ជើញក្នុង នាមជាភ្ញៀវដ៏ពិសេសមួយរបស់រដ្ឋាភិបាលនៃប្រទេសនេប៉ាល់។ មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក ស្រីអង់សាន ស៊ូជី ក៏ត្រូវបានអញ្ជើញជាភ្ញៀវពិសេសរបស់កិច្ចប្រជុំកំពូលនៅក្នុងក្រុងKathmandu នេះផងដែរ។ កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសនេប៉ាល់នឹងមានរវាងពីថ្ងៃទី៣០វិច្ឆិកាដល់ថ្ងៃទី៣ធ្នូ។  សេចក្តីរាយ ការណ៍ពីក្រុងKathmandu ថ្ងៃនេះ បានអោយដឹងដែរថាកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នឹង ផ្តោតលើ បញ្ហាមួយ ចំនួនដូចជាបំរែបំរួលអាកាសធាតុ Climate Change និងអភិបាលកិច្ចល្អ Good Governance ជាដើម ដែលនឹង មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំតាមប្រទេសនានា…ក្រុមអ្នកជំនួញ និងក្រុមអង្គការ សង្គម ស៊ីវិល ជាច្រើនផងដែរ។
 មន្ត្រីរាជរដ្ឋាភិបាលបានអោយដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរ សមជាមួយ ប្រធានាធិបតី នេប៉ាល់ លោកជំទាវ ប៊ីធយ៉ា ដេវី បានដាវី និងជួបពិភាក្សាទ្វេភាគីជា មួយ នាយក រដ្ឋមន្ត្រី នេប៉ាល់ លោក ខាត់ ហ្គា ប្រាសាត សាម៉ា អូលី ។ ថ្នាក់ដឹកនាំនៃប្រទេសទំាងពីរ នឹងអញ្ជើញ ធ្វើជាអធិប តីក្នុងពិធីចុះ ហត្ថលេខាលើ ឯកសារនៃកិច្ចសហ ប្រតិបត្តិការទ្វេរភាគីមួយចំនួន។
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ថ្លែងសុន្ទរកថា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក២០១៨-នេប៉ាល់ “ការដោះ ស្រាយបញ្ហា ប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និង តម្លៃជាសាកល”។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner