វិទ្យាស្ថាន CamEd Business School បង្កើនវិញ្ញាសារថ្មី បាល់បោះ៣ទល់៣ ដើម្បីពង្រឹងអត្តពលិករបស់ខ្លួន ត្រៀមការប្រកួតនានា

អត្ថបទដោយ៖
ហេង វណ្ណា

 វិទ្យាស្ថាន CamEd Business School បង្កើនវិញ្ញាសារថ្មី បាល់បោះ៣ទល់៣ ដើម្បីពង្រឹងអត្តពលិករបស់ខ្លួន ត្រៀមការប្រកួតនានា ដោយមាន១៣ក្រុមចូលរួម ចែកចេញជា២ពូល ធ្វើការប្រកួតជម្រុះសន្សំពិន្ទុយក៤ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងពូលនីមួយៗ ឡើងប្រកួតខ្វែងរហូត ឈានទៅដល់វគ្គផ្តាច់ព្រាត់ ដើម្បីស្វែងរកជើងឯកតែម្តង។ តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតបាល់បោះ ៣ទល់៣ ដណ្តើមពានរង្វាន់ វិទ្យាស្ថាន CamEd Business School ឆ្នាំ២០១៨នេះ មាន ១៣ក្រុមចូលរួម ចែកចេញជា២ពូល ក្នុងនោះពូលA មាន៦ក្រុម Young Force , De Carnage , Bumble Bee , Black Hawk , Cam Ed United និង ក្រុម Zone រីឯពូល B មាន៧ក្រុម Generals , The Red Bird , All In , Influence , Viper X , Zeus និងក្រុម Unknown។

ចំពោះលទ្ធផលប្រកួតថ្ងៃទី១៨ ក្នុងពូលA ក្រុម De Carnage 10:13 Bumble Bee , Black Hawk 11:9 Young Force រីឯពូល B វិញ ក្រុម Viper X 2:0 The Red Bird  , All In 2:0 Zeus , Unknown 5:7 Generals ។ ឆ្លងកាត់រយៈពេល២ថ្ងៃ ពូល A  ក្រុម Bumble Beeឈរលេខ១ មាន១២ពិន្ទុ ដោយ៥ប្រកួតឈ្នះ ៤ ចាញ់១ លេខ២ ក្រុម De Carnageនិង Black Hawk មាន៩ពិន្ទុដូចគ្នា និងលេខ៣ ក្រុម Young Forceមាន៦ពិន្ទុ ចំណែកឯពូល B វិញ ក្រុម Viper X ឈរលេខ១ ៥ប្រកួតឈ្នះទាំង៥ មាន១៥ពិន្ទុ លេខ២ក្រុម Generalsឈ្នះ៤ ចាញ់១ មាន១២ពិន្ទុ និងលេខ៣ក្រុម Unknown និង All In មាន៩ពិន្ទុដូចគ្នា ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner