ប្រធានខេមរៈសហព័ន្ធកីឡាយូដូ អះអាងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ កើនឡើងទាំងសមត្ថភាព និងកីឡាករ កីឡាការិនី

អត្ថបទដោយ៖
ហេង វណ្ណា

ប្រធានខេមរៈសហព័ន្ធកីឡាយូដូ អះអាងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ កើនឡើងទាំងសមត្ថភាព និងកីឡាករ កីឡាការិនី ការប្រកួតកីឡាយូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ បានបញ្ចប់ដោយជោគជ័យជាមួយនឹងមោទនភាព បន្ទាប់ពីមានកើនឡើងទាំងសមត្ថភាព និងចំនួនកីឡាករការិនីចូលរួមជាងបណ្តាឆ្នាំកន្លងទៅ។

ប្រធានខេមរៈសហព័ន្ធកីឡាយូដូ លោក ហេង លី បានថ្លែងលើកឡើងដូច្នោះ ក្រោយបញ្ចប់ពិធីបិទការប្រកួតកីឡាយូដូជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីល្ងាចម្សិលមិញ ។ លោកថា បន្ទាប់ពីមើលឃើញនូវកំណើនការចូលរួមយ៉ាងផុសផុសបែបនេះ ខេមរៈសហព័ន្ធកីឡាយូដូ មានទិសដៅពង្រីកក្លិប សមាគមឲ្យកាន់តែច្រើន នៅតាមបណ្តាលខេត្ត ដើម្បីចម្រាញ់រកធនធនកីឡាករការិនី ដែលមានសមត្ថភាពពិតប្រាកដឲ្យបានកាន់តែច្រើន។

ប្រធានរូបនេះ បន្ថែមទៀតថា ការប្រកួតឆ្នាំនេះខេមរៈសហព័ន្ធបានកាត់បន្ថយ វិញ្ញាសារប្រយុទ្ធ ទម្ងន់ធ្ងន់បុរសដោយបន្ថែមមកវិញនូវវិញ្ញាសារប្រយុទ្ធនារី ដោយហេតុថា ចំនួនកីឡាការិនីហ្វឹកហាត់ កីឡាជំនាញមួយនេះពុំទាន់មាននារីចូលហ្វឹកហាត់ផុសផុលដូចកីឡាដទៃទៀត។ លោក អះអាងថា ការ ដែលសហព័ន្ធយកចិត្តទុកដាក់លើការបំផុសឲ្យមានចំនួនកីឡាការនី ចូលហ្វឹកហាត់លើប្រភេទ កីឡាយូដូនេះ ក៏ព្រោះយើងមើលឃើញថា នារីមានអទិភាពខ្ពស់ ក្នុងការស្វែងរកមេដាយពីការប្រកួត នៅអន្តរជាតិ។

លោក បញ្ជាក់ថា កីឡាករការិនីដែលចូលរួមប្រជែងជើងឯកនេះ អ្នកដែលមានសមត្ថភាព និងត្រូវជ្រើសរើសជាកីឡាករការិនីថ្នាល និងជម្រើសជាតិរបស់ខេមរៈសហព័ន្ធដើម្បី ទទួល បានការបំប៉ន និងហ្វឹកហាត់បន្ថែម សម្រាប់ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសនោះទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។

សូមបញ្ជាក់ថា ការប្រកួតយូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី១៦ និងបញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានក្លឹមចូលរួមប្រកួតប្រជែង ចំនួន១០ក្លិប ក្នុងនោះចំនួនកីឡាករការិនីកើនឡើងជាងឆ្នាំមុន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner