ឯកឧត្តម ហុង ឡុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះជួបសំណេះសំណាលជាមួយកីឡាករទូក

ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរ ឯកឧត្តម លោកជំទាវ និងអភិបារង  ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាទូកចំនួន២ ទី១)ឌីសែនជ័យបារមីបូពារ៌ និងទី២)សាឯមសែនជ័យបារមីស្វាយជ្រំុ ដែលបានមកពីខេត្តស្វាយរៀង នារសៀល ថ្ងៃអង្គារ៍ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅវត្តប្រជុំសាគរ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តមបាននាំយកអំណោយមួយចំនួនទៅប្រគល់ជូនដល់កីឡាករទូកដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។ មានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករទូក ឯកឧត្តម ហុង ឡុង បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តែងបានធ្វើការឧបត្ថម្ភដល់ក្រុមកីឡាករទូកនីមួយៗដើម្បីជាការផ្តល់លទ្ធភាពចូលរួមការ ប្រណាំងទូក រយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តម ហុង ឡុង បានលើកឡើងពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ជាពិសេសនារយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះបន្ទាប់ពីប្រទេសកម្ពុជា មានការឯកភាពទឹកដីទាំងស្រុងកាលពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ។

ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជានឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតចលនារណសិរ្ស២ធ្នូ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨ និងការ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការរំដោះប្រទេសជាតិចេញពីការកាន់ កាប់របស់ពួក ប៉ុល ពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅទី៧ ខែមករា ឆ្នាំ២០១៩ ខាង មុខនេះ ដោយក្នុងរយៈពេល៤០ឆ្នាំនេះកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
សំរេចបាននូវសមទ្ធិផលជាច្រើនស្ទើរតែរាប់មិនអស់។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ត្រូវចេះសាមគ្គីគ្នា មានការយោគយល់គ្នា និងត្រូវប្រុងប្រយ័ត្ន សម្រាប់ការស្នាក់នៅ ហូបចុកត្រូវមានអនាម័យល្អ កុំសេពគ្រឿងស្រវឹង និងត្រៀមខ្លួនចូលរួមប្រកួត ដើម្បីដណ្តើមយកជ័យលាភីក្នុងការប្រកួរយៈពេលបីថ្ងៃនេះ។ ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកនូវអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមមាន ទឹកសុទ្ធ ទឹក្រូច មី អង្ករ និងថវិកាមួយចំនួនជូនដល់កីឡាករទូកទាំងអស់ផងដែរ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានការចូលរួមពីបណ្តាទូកមកពីទូទាំងប្រទេសចំនួន២៩៨ទូក និងមានកីឡាករចំណុះទូកជាង១ម៉ឺន៧ពាន់នាក់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner