រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបឯកអគ្គរដ្ឋទូតអាមេរិក

អត្ថបទដោយ៖
Kien Sereyvuth

  រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហ រដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt នៅរសៀលថ្ងៃទី១៩វិច្ឆិកាមុនការបញ្ចប់អាណ្ណត្តិការទូត។ មន្ត្រី អ្នកនាំពាក្យក្រសួងការបរទេសលោកេត សោផាន់  បានប្រាប់ក្រុមអ្នកកាសែតថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងការជម្រុញទំនាក់ ទំនងទ្វេភាគី និងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងខិតខំជម្រុញ ឲ្យមានប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាចូលទៅអាមេរិក។ ហើយលោកសង្ឃឹមថា នៅឆ្នាំ២០១៨នេះ បរិមាណពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងឈានដល់ ៥០០លានដុល្លារ។ 
លោកឧបនាយករដ្ឋមន្ត្រី និងលោក William A. Heidt បានលើកឡើងអំពីកម្មវិធីសហប្រតិបត្តិការកន្លងមក ដូចជា ការធ្វើមាតុភូមិនិវត្តន៍ប្រជាជនកម្ពុជា ហើយជាក់ស្តែងនៅឆ្នាំ២០១៧ គឺកម្ពុជាបានទទួលយកពួកគេចំនួន១០០ នាក់។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណទៅដល់សហរដ្ឋអាមេរិកដែលបន្តជួយគាំទ្រលើសកម្មភាព កំចាត់មីន។ ហើយថ្មីៗនេះ នៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅសិង្ហបុរី ភាគីសហរដ្ឋអាមេរិក បានសន្យាបន្តជួយដល់កម្ពុជាលើផ្នែកកំចាត់មីន ដើម្បីកំណត់គោលដៅនៅ ឆ្នាំ២០២៥ គឺឲ្យប្រទេសកម្ពុជាក្លាយជាតំបន់ដែលគ្មានមីន។ ក្នុងកិច្ចពិភាក្សានោះផងដែរ លោកឧបនាយករដ្ឋ មន្ត្រី ប្រាក់ សុខុន នៅបានមានប្រសាសន៍ រម្លឹកកិច្ចការផ្សេងទៀត ដែលនឹងបន្តសហគ្នាជាបន្តទៀតដូចជា ការ ប្រយុទ្ធប្រឆាំងភេរវកម្ម ការជូញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner