សម្តេចតេជោបញ្ជាក់គោលជំហរកម្ពុជាជុំវិញរឿងកងទ័ពបរទេស

អត្ថបទដោយ៖
Kien Sereyvuth

គណរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានធ្វើការកោះប្រជុំមួយនៅថ្ងៃច័ន្ទនេះជាមួយការប្រកាសគោលជំហររបស់រាជ រដ្ឋាភិបាលកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលដាច់ខាតមិនអោយមានការប្រើប្រាស់ទឹកដីខ្មែរជាកន្លែងធ្វើកិច្ចសហប្រតិបត្តិការយោធារបស់កងទ័ពបរទេស និងកងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងប្រតិបត្តិការយោធា ជាមួយប្រទេសណាទាំងអស់ លើកលែងតែកិច្ចប្រតិបត្តិការក្រោមដំបូលឆ័ត្រអង្គការសហប្រជាជាតិ។ គួរកត់ សម្គាល់ថាក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានបរទេសក្នុងនោះរួមមាន Asia Times ផងដែរ បានធ្វើ សេចក្តីរាយការណ៍មួយក្នុងចំណងជើង Cambodia at the centre of a new cold war ដោយនិយាយបង្ហាញការ សង្ស័យថាប្រទេសចិនអាចប្រើប្រាស់ទឹកដីនៃកំពង់ផែជាប់សមុទ្ទក្នុងខេត្តកោះកុង ធ្វើជាមូលដ្ឋានកងនាវារបស់ កងទ័ពរំដោះប្រជាជនចិន និងអត្ថបទសារព័ត៌មានបានសរសេរដកស្រង់ប្រភពការទូតបរទេសដែលនិយាយថា អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងជជែកអំពីរឿងនោះកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសសឹង្ហបុរី និងក្នុងកិច្ចប្រជុំកំពូល APEC ក្នុងប្រទេស ប៉ាពូអាញូហ្គីណេ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន នៅក្នុងប្រ សាសន៍នៃកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃច័ន្ទទី១៩វិច្ឆិកានេះ បានបញ្ជាក់ថា កម្ពុជាមិន បានអនុញ្ញាតឱ្យបរទេស ប្រើ ប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានយោធា និងកម្ពុជាមិនត្រូវការនូវកងទ័ពបរទេសមកស្ថិតលើទឹកដីកម្ពុជា នោះឡើយ។ នេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃ១៩វិច្ឆិកា

គួរកត់សម្គាល់ថាកាលពីចុងសប្តាហ៍កន្លងមកនេះ ក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានចេញនូវសេចក្តីថ្លែង ការណ៍ទាត់ចោលនូវការចុះផ្សាយរបស់សារព័ត៌មានបរទេសទាំងឡាយណាដែលសរសេរបង្ហាញការសង្ស័យអំពី រឿងកម្ពុជាបានអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធាបរទេសនោះ។
ក្រសួងការពារជាតិ បានចាត់ទុកព័ត៌មានដែលសរសេរនោះ គឺជាព័ត៌មានក្លែងក្លាយដែលក្រុមបរទេសមួយចំនួន មានបំណងអាក្រក់ចង់និយាយញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។ កាលពីសប្តាហ៍មុននោះផងដែរ ឧបនាយករដ្ឋមន្ត្រី កម្ពុជាលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងកិច្ចជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេស អាមេរិកលោក John Sullivan បានបញ្ជាក់ប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះថាព័ត៌មានស្តីពីការរៀប ចំមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់ឆ្នេរសមុទ្ទកម្ពុជានោះ គឺជាពាក្យចចាមអារ៉ាមដែលកើតចេញពីការកើនឡើង នៃទំហំវិនិយោគរបស់ចិននៅតំបន់នោះ។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់អនុរដ្ឋមន្ត្រីក្រសួង ការបរ ទេសអាមេរិកថារដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតអោយមានមូលដ្ឋានយោធានបរទេសនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតអោយមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសឡើយលើកលែងតែក្នុងក្របខណ្ឌអង្គការសហ ប្រជាជាតិដូចជាការបញ្ជូនកងទ័ពទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner