ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននាំយកកូនឈឺប្រណីតនិងកូនឈើលម្អចំនួន3150 ដើមមកដាក់ដាំលើផ្ទៃដី៥ហិតាដើម្បីអបអសារទរុក្ខទិវា៩កក្កដា
កំពង់ឆ្នាំង៖ កូនឈើប្រណីតនិងកូនឈើលំអរ13 ប្រភេទចំនួន 315៣ ត្រូវបានធ្វើការដាក់ដាំនៅលើផ្ទៃដីចំនួន 5 ហិកតាដែលរេចរិលដើម្បីចូលរួមអបអរសាទររុក្ខទិវា 9 កក្កដា ។ពិធីនេះធ្វើឡើងនៅថ្ងៃទី 26 មិថុនា 2020 ក្រោយអធិបតីភាព ឯកឧត្តមញាណឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពុងត្រឡាចក្រុមការងារថ្នាក់កណ្ដាលចុះ ឃុំឈូកស និង ឃុំ ច្រេស រួមនឹងសហការីក្រុមការងារឃុំស្រុកលោកគ្រូអ្នកគ្រូអាជ្ញាធរមូលដ្ឋាននិងសហគមន៍ចូលរួមចំនួន 100 នាក់ ក្នុងភូមិសារាយអណ្ដែត ឃុំចេ្រស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
កូនឈើដែលត្រូវដាក់ដាំនៅថ្ងៃនេះចំនួន៣១៥៣ដើម មានដើម សុក្រំ ក្រញូង ក្រឡាញ់ ធ្នុង នាងនួន បេង ផ្តៀក កកោះ សត្វបាន រំដួល ក្ងោកនិងលឿងរាជ ។ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះនេះបានបញ្ជាក់ឲ្យដឹងថា ពីមុនទីនេះពុំមានផ្លូវធ្វើដំណើរនោះទេ គឺសុទ្ធតែខ្សាច់ផ្លូវតូចពិបាកខ្លាំងណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋនៅទីនេះពិបាកឆ្លងកាត់ទៅផ្សារនឹងទៅមិត្តមន្ទីរពេទ្យ ។
ពួកគាត់បានបញ្ជាក់ទៀតថាពេលនេះមានផ្លូវប្រើប្រាស់ធំមិនពិបាកដូចពេលមុនទៀតទេ។ការធ្វើដំណើរតាមផ្លូវនេះគឺអាចតភ្ជាប់ពីឃុំមួយទៅឃុំ មួយនិងធ្វើដំណើរទៅខេត្តទាំងរថយន្តនិងម៉ូតូបានអត់ព្រោះនៅទីនេះជាតំបន់ចុងកាត់មាត់ញក។
បងប្អូនប្រជាពលរដ្ឋនៅទីនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងក្រុមការងារថ្នាក់ជាតិថ្នាក់កណ្ដាលចុះស្រុកនិងមូលដ្ឋានដែលបានសន្យាថានឹងជួយផ្លូវ 1 ខ្សែនៅតំបន់នេះអោយក្លាយទៅជាផ្លូវកៅស៊ូ ឥឡូវការទន្ទឹងរង់ចាំរបស់ពួកគាត់បានមកដល់ហើយដែលផ្លូវមួយខ្សែប្រវែង 11 គីឡូម៉ែត្រកំពុងស្ថាបនាដែលបានតភ្ជាប់ឃុំ 3 មានឃុំកំពង់ត្រាចឃុំច្រេសនិងឃុំតាចេសក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងផងដែរ ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់ត្រាចនិងក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំឈូកសនិងឃុំច្រេសឯកឧត្តម ញាណឡេង បានមានប្រសាសន៍ឲ្យដឹងថាគោលបំណងដាក់ដាំកូនឈើជាទ្រុងទហរាយធំចំនួន 3153 ដើមនៅថ្ងៃនេះគឺដើម្បីចូលរួមអបអរសាទររុក្ខទិវា 9 កក្កដា 2020ហើយការដាក់ដាំថ្ងៃនេះនៅលើផ្ទៃដីចំនួន 5.៨០ ហិកតានិងដាំអមសងខាងផ្លូវដែលកំពុងស្ថាបនាឱ្យមានព្រៃស្រស់បំព្រងល្អឡើងវិញ និងបរិស្ថានខ្យលបរិសុទ្ធហើយធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់ព្រៃមានពណ៌បៃតងសម្រាប់ជាម្លប់ផងនិងសម្រាប់លម្អតាមផ្លូវនិងទីតាំងដីទីនេះនិងទំនបើតាមៀវផងដែរ ។
លោកបានអោយដឹងទៀតថានៅទីតាំងសាធារះនិងវត្តអារាម៥កន្លែង មណ្ឌល់សុខភាព២ឃុំច្រេសនិងឃុំឈូកស សាលាឃុំច្រេសនិងសាលជុំឈូកស និងតាដងផ្លូវលំ២០៥០នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងផងដែរ ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តម ញាណឡេង បានបញ្ជាក់អោយដឹងពីគោលបំណងទៀតថា ១ ជាការចូលរួមគទ្រគោលនយោបាយប រិស្ថានរបស់រាជរដ្ឋាភិបាល ២ ការបន្សាំស្មារតីបណ្តុះទម្លាប់ស្រឡាញ់បរិស្ថានដាំដើនឈើបង្កើតព្រៃ១នាក់១ដើមច្រើនរយនាក់ច្រើនរយដើមតាមរយសកម្មភាពនេះនៅពេលក្រោយផ្លូវជនបទដែលសហឃុំ៣ដែលកំពង់ស្ថាបនាមានឃុំកំពង់ត្រឡាច ឃុំច្រេស និងឃុំតាជេសក្នុងស្រុកកំពង់ត្រឡាចផងដែរ ។
ក្នុងនោះផងដែរឯកឧត្តមបានសំណូមពដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាការពារអោយបានល្អដោយធ្វើអោយទីនេះមានភាពស្រស់ស្អាតបរិស្ថានបៃតង ខ្យលអាកាស់ល្អគ្រប់រដូវកាលផងដែរ ។ នៅបញ្ចប់ពិធីមានកាដាក់ដាំកូនឈើគ្របប្រភេទនិងធ្វើការប្រគល់កូនឈើគ្រប់ប្រភេទទៅតាមឃុំ មណ្ឌលសុខភាព វត្តអារាមនិងមានរបៀបដាក់ដាំកូនឈើថល់ប្រជាពលរដ្ឋផងដែរ ៕ ដោយសុក្ខារិន















