ថៅកែរោងចក្រ ញូ វីស នៅសង្កាត់ទួលសង្កែ ទោះបីជាមានកម្មករដួលសន្លប់បន្តបន្ទាប់ជាច្រើនថ្ងៃក៏នៅតែឲ្យមកធ្វើការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្មករ កម្មការិនី ប្រមាណជា២០នាក់ បានដួលសន្លប់ នៅក្នុងរោងចក្រ ញូវីស ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមការឲ្យដឹងពីប្រភពច្បាស់ការថា កម្មករ កម្មការិនី ដែលដួលសន្លប់ បានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារតែធ្លាយជាតិអាម៉ូញាក់ ពីទីតាំងផលិតទឹកកក នៅជាប់រោងចក្រខាងលើ និងបន្តសន្លប់ជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ។ មានការលើកឡើងថា ថៅកែរោងចក្រ ដឹងហើយថា រោងចក្រមានបញ្ហា នៅតែឲ្យកម្មករធ្វើការទៀត ទើបបណ្តាលឲ្យមានការដួលសន្លប់បែបនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner