ជនរងគ្រោះច្រើននាក់ ព្រួយបារម្មណ៍ ខ្លាចតុលាកាដោះលែងមេតុងទីនឆបោកលុយជាង៣០មុឺនដុល្លាឲ្យនៅក្រៅឃុំ
ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿងស្រ្តីមេតុងទីនឆបកលុយកូនតុងទីនសរុបជាង៣០មុឺនដុល្លារួចមក មេតុងទីនក៏ត្រូបានសមត្ថកិច្ចឃាត់ខ្លួន អនុវត្តន៍ទៅតាមនីតិវិធី តាមបណ្តឹងជនរងគ្រោះច្រើននាក់ជាកូនតុងទីន បទឆបោកលុយជាង៣០មុឺនដុល្លា រួចបញ្ជួនខ្លួនជនសង្ស័យទៅតុលាកា បន្តនីតិវិធី រហូតដល់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើស្រ្តីសង្ស័យ នៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក ក៏ប៉ុន្តែអ្វីដែលក្រុមជនរងគ្រោះ ព្រួយបារម្មណ៍ ទោះជាតុលាកាសម្រេចឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ក៏ដោយ ក្រោយពីមានបោះពាក្យបោះសម្តី ចេញពីក្រុមគ្រួសារ របស់ជនរងគ្រោះ មិនខ្ចីរវល់សងលុយ សុខចិត្តសូកលុយទៅតុលាកា តំកល់លុយនៅក្រៅឃុំ ទើបនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបងប្អូនរងគ្រោះ ជាអាជីវករផ្សារកាណាឌីយ៉ា ផ្សារឯករាជ្យ១ ឆោឡោ ប្រមូលផ្តុំ នៅមុខផ្សារ ក្នុងសម្រែកបង្ហាញជាសាធារណៈ ស្នើសូមឲ្យប្រព័ន្ធតុលាកា មេត្តា អនុវត្តន៍ ទោសទណ្ឌ ស្រ្តីមេតុងទីន ទៅតាមគោលការច្បាប់ ខណៈដែលសាច់ញាតិមេតុងទីនកំពុងដុតដៃដុតជើងរត់ការឲ្មេតុងទីនឆបោកលុយជាង៣០ម៉ឺនដុល្លារបាននៅក្រៅឃុំ ។
ជនជាប់ចោទរបស់តុលាកាមាន ឈ្មោះ ឆេង សារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរទិញលក់ដី និងជាមេតុងទីន ដែលបានឆបោកលុយតុងទីន ក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ាជិត៥០០នាក់ សរុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ហើយត្រូវបានតុលាកាសម្រេចដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន រង់ចាំជំនុំជម្រះជាក្រោយតាមនីតិវិធី ។
តាមសម្តីក្រុមជនរងគ្រោះ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា នេះ សម្តែងការព្រួយបារម្មណ៍ អំពីផ្លូវច្បាប់ ខ្លាចមិនប្រក្រតី ទើបពួកគាត់ប្រមាណជាង៥០នាក់ ប្រមូលម្តុំគ្នា ស្នើសុំទទូចទៅស្ថាប័ណតុលាកា មេត្តាជួយរកយុត្តិធម៌ ដល់ពួកគាត់ និងសុំអនុវត្តន៍ទោសទណ្ឌ ទៅតាមគោលការច្បាប់ ៕