មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន រៀបចំកម្មវិធី Shock The World លើកទី២ ដើម្បីអបអរខួប៣៥ឆ្នាំនៃនាឡិកា G-SHOCK នៅលើទីផ្សារកម្ពុជា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន (LDI Enterprise LTD) បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ដ្រីដ៏ធំ Shock The World 2018 ជាលើកទី២ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ នៅមុខមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើន ដើម្បីអបអរសាទរខួប៣៥ឆ្នាំនៃនាឡិកាម៉ាក G-SHOCK របស់ក្រុមហ៊ុន CASIO របស់ជប៉ុន។