អគ្គិភ័យលេបត្របាក់ផ្ទះក្លាសេត្រីមួយកន្លែង ក្នុងខណ្ឌ៧មករា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖  មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើង បណ្ដាលឲ្យផ្ទះក្លាសេត្រីមួយកន្លែង រួមនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតផងដែរ  កាលពីវេលាម៉ោង៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លួវលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ មានសន្តិសុខម្នាក់ដែលប្រចាំការក្បែរផ្ទះកើតហេតុ បានក្រឡែកឃើញមានផ្សេងហុយឡើងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះកើតហេតុ ព្រមទាំងមានអណ្ដាតភ្លើងចេញមកយ៉ាងសន្ធោរសន្ធៅផងដែរ។ ពេលនោះសន្តិសុខបានទាញឈើមកគោះទ្វារដើម្បីឲ្យមនុស្សដែលនៅខាងក្នុងផ្ទះដឹងខ្លួន និងបាននាំគ្នារត់ចេញក្នុងផ្ទះយ៉ាងប្រញ៉ាប់ប្រញ៉ាល។ ក្នុងអំឡុងពេលនោះដែរ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងផងដែរ ។ ក្នុងប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគិគីភ័យអស់ចំនួន១២គ្រឿង ក្នុងរយៈពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងថា បណ្ដាលមកពីអ្វីនោះទេ គ្រាន់តែដឹងអំពីការខូចខាតថា មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនធំ ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner